ក្នុងកិច្ចសម្ភាសមួយជាមួយកាសែត Guardian របស់អង់គ្លេសកាលពីពេលថ្មីៗនេះ លោក
Marko Ahtisaari ប្រធានក្រុមខាងផ្នែករចនាម៉ូដរបស់ Nokia បានអោយដឹងថារាល់បណ្តា
ឧបករណ៍ទូរស័ព្ទ Lumia ដំណើរការដោយ Windows Phone (WP) នៅពេលអនាគតនឹង
ត្រូវបានបំពាក់នូវបច្ចេកវិទ្យាតំណភ្ជាប់ NFC ហើយរាល់រន្ធភា្ជប់ទាំងឡាយនៅលើទូរស័ព្ទ
នឹងត្រូវធ្វើការបោះបង់ចោលទាំងស្រុង ជាពិសេសថែមទាំងប្រើប្រាស់នូវបច្ចេកវិទ្យាសាក
ថ្មឥតប្រើខ្សែទៀតផង ដែលបច្ចេកវិទ្យានេះធ្លាប់ដាក់អោយប្រើប្រាស់នៅលើឧបករណ៍
Tablet TouchPad របស់ HP នាពេលកន្លងមក។ ក្នុងនោះ Microsoft នឹងបន្តធ្វើការផ្គត់ផ្គង់
កម្មវិធី Software និងធ្វើកិច្ចសហប្រតិបត្តិការជាមួយ Nokia ដើម្បីនូវសមិទ្ធិផលផ្សេងៗមាន
លក្ខណៈស៊ីសង្វាក់គ្នានិងមានគុណភាពខ្ពស់។
រាល់បណ្តាទូរស័ព្ទរបស់ Nokia ទាំងអស់គឺត្រូវបានសាកថ្មតាមរយៈរន្ធ microUSB ដូច្នេះប្រ
សិនបើក្រុមហ៊ុនធ្វើការបោះបង់ចោលនូវរន្ធនោះ មានន័យថាក្រុមហ៊ុននឹងអាចជំនួសមក
វិញនូវបច្ចេកវិទ្យាសាកថ្មដោយឥតប្រើខ្សែដូច HP TouchPad ដូច្នោះដែរ។
អំពីបច្ចេកវិទ្យាតំណភ្ជាប់ NFC វិញ បើទោះបីជារាល់កំណែ WP ពេលបច្ចុប្បន្នមិនទាន់ត្រូវ
បានធ្វើការបំពាក់នូវបច្ចេកវិទ្យា NFC នេះក៏ដោយ ប៉ុន្តែ Microsoft ក៏បានអោយដឹងផងដែរ
ថាបច្ចេកវិទ្យាតំណភ្ជាប់នោះនឹងមានវត្តមាននៅលើបណ្តាកំណែ WP ជំនាន់ក្រោយដែល
នឹងបង្ហាញវត្តមានក្នុងខែតុលាខាងមុខនេះ។ បច្ចេកវិទ្យា NFC នេះអនុញ្ញាតអោយអ្នកប្រើ
ប្រាស់អាចធ្វើការតភ្ជាប់ជាមួយគ្នាតាមរយៈ Bluetooth ដែលមានល្បឿនលឿនបំផុត និង
ងាយប្រើប្រាស់ផងដែរគឺអ្នកប្រើប្រាស់គ្រាន់តែយកទូរស័ព្ទប៉ះគ្នាដើម្បីចាប់ផ្តើមដំណើរការ
pair ចែករំលែកឯកសារ រឺប៉ះជាមួយកាសស្តាប់ចំរៀងដើម្បីស្តាប់ចំរៀងជាដើម...។
បើគិតចាប់តាំងពីពេលដែលបានធ្វើការឧទ្ទេសនាមកាលពីខែ វិច្ឆិការក្នុងឆ្នាំកន្លងទៅ Nokia
លក់បានជាងចំនួន ១លានគ្រឿងនៃទូរស័ព្ទ Lumia របស់ខ្លួន។ ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុនក៏បានប្រាប់អោយដឹងផងដែរថា ក្រុមហ៊ុននឹងធ្វើការផ្អាកផ្គត់ផ្គង់ប្រព័ន្ធប្រតិបត្តិការ
Symbian ចាប់ពីក្រោយឆ្នាំ ២០១៦ តទៅផងដែរ ព្រោះ CEO គឺលោក Stephen Elop និយាយ
ថាប្រព័ន្ធប្រតិបត្តិការនេះមិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើការប្រកួតប្រជែងជាមួយប្រព័ន្ធ
ប្រតិបត្តិការ Android រឺក៏ iOS នោះឡើយ។ CEO ខាងលើបានបន្តថាចំពោះអន្តរកម្ម (មាន
ទំនាក់ទំនងទៅវិញទៅមក) ជាមួយអេក្រង់ Touch screen ពេលបច្ចុប្បន្ននេះគឺកំពុងស្ថិតក្នុង
តំណាក់កាលមួយដែលមានលក្ខណៈថ្មីបំផុត ដោយលោកបានធ្វើការប្រៀបធៀបថា៖
"ក្នុងកំឡុងឆ្នាំ ១៨៨០ មនុស្សទូទៅប្រើដៃចង្កូត(មានលក្ខណៈដូចដៃកង់រឺដៃម៉ូតូ) ដើម្បីបញ្ជារ
រថយន្ត, ហើយគេត្រូវចំណាយពេល ១៥ ក្រោយទើបមានចង្កូតថ្មី (ចង្កូតមានលក្ខណៈដូច
ចង្កូតរថយន្តបច្ចុប្បន្ន) ត្រូវបានប្រើប្រាស់ដើម្បីធ្វើការបញ្ជារកង់មុខទាំងពីររបស់រថយន្ត។
ដោយឡែកពួកយើងវិញគឺកំពុងតែស្ថិតនៅក្នុងតំណាក់កាលពាក់កណ្តាលនៃដំណាក់កាល
អន្តរកម្មនោះឯង"៕
ប្រភព៖ Guardian
ដោយ៖ រស្មី