ភ្នំពេញ៖ ដើម្បីជាការលើកទឹកចិត្តចំពោះសិស្សក្រីក្រ តែពេញ ដោយសមត្ថភាពនោះ សិស្ស ដែលជាប់និទ្ទេស «A» ទាំង ១១នាក់ ត្រូវបាននាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤ស្អែកនេះ នៅវិមានសន្តិភាព។

ប្រភពពីមន្រ្តីខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងនៅយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៤នេះថា ការ អនុញ្ញាតឲ្យសិស្សក្រីក្ររបស់កម្ពុជាជាប់និទ្ទេស «A» នៅថ្ងៃស្អែក ក្នុងបំណងលើកទឹកចិត្តដល់សិស្សទាំង ១១នាក់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ ហើយសមិទ្ធផលនោះ គឺកើតចេញពីសមត្ថភាពពិតៗរបស់ពួកគេ។

សូមបញ្ជាក់ថា សិស្សជាប់និទ្ទេស «A» ក្នុងគ្រាដែលក្រសួងអប់រំ បានធ្វើការកែទម្រង់ដ៏តឹងរឹង និង ស៊ីជម្រៅពេល ប្រឡងកាលពីថ្ងៃទី៤-៥ ខែសីហា នោះ សុទ្ធសឹងជាសិស្សមានជីវភាពខ្សត់ខ្សោយ។ ក្នុងនោះ សិស្សទទួលបាន និទ្ទេស «A» ៣នាក់ រស់នៅ រាជធានីភ្នំពេញ និង ៨នាក់ផ្សេងទៀត រស់នៅខេត្តកំពង់ឆ្នាំង សៀមរាប កណ្តាល កំពង់ចាម និងកំពង់ស្ពឺ។

សិស្សទាំង ១១នាក់នោះរួមមាន៖ ១. យុវជន ចាន់ ពិចិត្រ រៀននៅវិទ្យាល័យព្រះសុរាម្រិត ខេត្តកំពង់ឆ្នាំង មាន មធ្យម ភាគ ១០០.០០, ២. យុវជន វណ្ណ លីដា រៀននៅវិទ្យាល័យ «១០ មករា ១៩៧៩» ខេត្តសៀមរាប មាន មធ្យមភាគ ៩៩.៩៩៩, ៣. យុវជន ផាង វ៉េងអាន រៀននៅវិទ្យាល័យឬស្សីកែវ រាជធានីភ្នំពេញ មានធម្យមភាគ ៩៩.៩៩៨, ៤. យុវតី អិត ស្រីពៅ រៀននៅវិទ្យាល័យសម្តេចជូនណាត ខេត្តកំពង់ចាម មានមធ្យមភាគ ៩៩.៩៩ ៧, ៥. យុវតី យាន សោភា រៀននៅវិទ្យាល័យព្រះអង្គឌួង ខេត្តព្រៃវែង មានមធ្យមភាគ ៩៩.៩៩៦, ៦. យុវតី សម្បត្តិ វិបុលរ័ត្ន រៀននៅវិទ្យាល័យស៊ីសុវត្ថិ រាជធានីភ្នំពេញ មានមធ្យមភាគ ៩៩.៩៩៦, ៧. យុវជន ឈីវ ស៊ី សាង រៀននៅវិទ្យាល័យសេរីភាព ខេត្តកណ្តាល មានធម្យមភាគ ៩៩.៩៩៦, ៨. យុវតី ចាន់ កិត្យាភារ៉ា រៀននៅ វិទ្យាល័យកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ មានមធ្យមភាគ ៩៩.៩៩៦, ៩. យុវតី អ៊ុត សុខផល្គុន រៀននៅវិទ្យាល័យហ៊ុន សែនវត្តស្វាយ ខេត្តសៀមរាប មានមធ្យមភាគ ៩៩.៩៩១, ១០. យុវជន រ៉េន សុខពេជ្រ រៀននៅវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល ខេត្តកណ្តាល មានមធ្យមភាគ ៩៩.៩៩១ និងទី១១. យុវជន នាង បូរា រៀននៅវិទ្យាល័យ បាក់ទូក រាជធានីភ្នំពេញ មានមធ្យមភាគ ៩៩.៩៨៩៕

យុវជន ចាន់ ពិចិត្រ រៀននៅវិទ្យាល័យព្រះសុរាម្រិត ខេត្តកំពង់ឆ្នាំង ដែលទទួលបានមធ្យមភាគខ្ពស់ជាងគេ

យុវតី អិត ស្រីពៅ រៀននៅវិទ្យាល័យសម្តេចជូនណាត ខេត្តកំពង់ចាម

យុវតី យាន សោភា រៀននៅវិទ្យាល័យព្រះអង្គឌួង ខេត្តព្រៃវែង

យុវតី សម្បត្តិ វិបុលរ័ត្ន រៀននៅវិទ្យាល័យស៊ីសុវត្ថិ រាជធានីភ្នំពេញ

ផ្តល់សិទ្ធេដោយ ៖ ដើមអម្ពិល