CamNews

ក្រោយពី ចោរលួចលុយអស់ សន្សំបានតិចតួច ទិញរទេះដឹកផ្លែឈើលក់ ទិញចំរបស់ចោរ ម្ចាស់គេ តាម ទារ ផ្អើលពេញផ្លូវ

បន្ទាយមានជ័យ ៖ ស្ត្រីមេម៉ាយ អ្នកលក់ផ្លែឈើនៅជាយដែនប៉ោយប៉ែត ខេត្តបន្ទាយមាន
ជ័យ ម្នាក់ទិញ  រទេះពីគេមួយគ្រឿង ដើម្បីដឹកផ្លើឈើលក់ពីរនាក់កូនស្រី យកកម្រៃមកផ្គត់
ផ្គង់ជីវភាពគ្រួសារ ក្រោយពីប្តីស្លាប់ចោលជាច្រើនឆ្នាំតែបែរជាទិញចំរបស់ចោរ ពេលដែល
គាត់កំពុងតែដឹកផ្លែឈើលក់ ស្រាប់តែត្រូវ ម្ចាស់ដើមគេឃើញក៏បានមកទារវិញនិងបានបង្ក
ឲ្យមានការកកស្ទះ  ចរាចរណ៍មួយសន្ទុះធំ  លើកំណាត់ ផ្លូវជាតិលេខ៥ មុខវត្តប៉ាលិលេយ្យ
ក្នុងភូមិក្បាលស្ពាន សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ស្ត្រីដែលទិញចំរទេះចោរនេះមានឈ្មោះ ឆាយ ណឺយ អាយុ៥៣ឆ្នាំ រស់នៅភូមិក្បាលស្ពាន
២ សង្កាត់/ ក្រុងប៉ោយប៉ែត ។ចំណែកជនរងគ្រោះ ម្ចាស់រទេះមានឈ្មោះ សឿម ទិត្យ ភេទ
ប្រុស អាយុ៣៧ឆ្នាំ ជាប្តីនិងឈ្មោះ ស៊ីម ណូក ភេទស្រី អាយុ៣៤ឆ្នាំជាប្រពន្ធ ជនរងគ្រោះ
ទាំង២នាក់នេះ រស់នៅភូមិផ្សារ កណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

ឈ្មោះ សឿម ទិត្យ និងឈ្មោះស៊ីម ណូក បានអះអាងថាពួកខ្លួនបានបាត់រទេះ កាលពីយប់
ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង២ទាបភ្លឺកន្លងទៅ ខណៈដែលផ្ញើនៅក្នុងបរិវេណ
វត្ត ផ្សារកណ្តាល ក្រោយ  ពីដឹងថា ចោរលួច  លោកក៏បាននាំគ្នាដើររកដែរ   តែមិនឃើញ
សោះ លុះដល់ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង ៤ល្ងាច    ពេលលោកមកធ្វើធ្មេញ
នៅហាងមួយមុខវត្តបាលិលេយ្យ ក៏ប្រទះឃើញស្រីខាងលើកំពុងដឹកផ្លែឈើលក់ ទើបមាន
ការឃាត់ទុក ផ្អើលឆោឡោពេញផ្លូវតែម្តង ។

ស្រ្តីឈ្មោះឆាយ ណឺយ វិញបានឲ្យដឹងថា គាត់បានទិញរទេះនេះពីគេនៅម្តុំក្រោយផ្សាររ៉ាថ្មី
ក្នុងតម្លៃ ២៥០០បាត  ដើម្បីដឹកផ្លែឈើលក់  ទើបតែបាន ៥ថ្ងៃទេ ។ហើយគាត់ក៏មិនដឹងថា
រទេះដែលគាត់ទិញមក នេះ ចោរលួចពីគេមកលក់ឲ្យដែរ ។

ជុំវិញករណីនេះ លោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែតបានឲ្យដឹងនៅថ្ងៃទី១០
ខែកញ្ញា ឆ្នាំ ២០១៣ ពិតជាមានករណីនេះ  កើតឡើងមែន ហើយលោកក៏បានបញ្ជាកម្លាំង
ក្រោម ឱវាទ ចុះទៅអន្តរាគមន៍ដែរ   តែដោយម្ចាស់រទេះ សុំមិនប្តឹងផ្តល់    សុំត្រឹមតែរទេះ
ត្រឡប់ទៅវិញនិងបញ្ចប់រឿងជាមួយស្ត្រីអ្នកលក់ផ្លែឈើខាងលើព្រមព្រៀងគ្នា បញ្ហាក៏ត្រូវ
បានបញ្ចប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល