CamNews

ខែដំបូង ពន្ធដារប្រមូលពន្ធបានជាង ៦៦លានដុល្លារ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរាយការណ៍ថា នៅខែ មករា ឆ្នាំ២០១៤ នេះ ខ្លួនបានប្រមូលប្រាក់ពន្ធបានជាង ៦៦លានដុល្លារអាម៉េរិក។

យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ អគ្គនាយដ្ឋានពន្ធដារ ចេញផ្សាយកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤ បានឲ្យដឹងថា កាលពីខែមករា ឆ្នាំ២០១៤ កន្លងទៅអគ្គនាយកពន្ធដារ ប្រមូលប្រាក់ ពន្ធបង់ ចូលថវិកាជាតិ បានចំនួន ២៦៥,៦៩៧ លានរៀល ឬស្មើនឹងប្រមាណជា ៦៦,៤ លានដុល្លារ អាមេរិក កើនឡើង ១៤,៦ ភាគរយបើធៀបទៅនឹង ខែមករាឆ្នាំ២០១៣។

សេចក្ដីប្រកាសព័ត៌ដដែលបានឲ្យដឹងថា ចំណូលពន្ធដារក្នុងឆ្នាំ២០១៤ មានការកើនឡើង គ្រប់ ប្រភេទពន្ធក្នុងនោះ ប្រភេទពន្ធសំខាន់ៗក៏ មានការកើនឡើងផង ដែរដូចជា ពន្ធលើប្រាក់បៀវត្ស កើនឡើង ប្រមាណ ២៤,៨ ភាគរយពន្ធ លើប្រាក់ចំណេញ កើនឡើងចំនួន ៣១,១ ភាគរយ អាករលើតម្លៃបន្ថែម (VAT) កើនឡើងបាន ១១ ភាគរយ។

ទិន្នន័យដដែលនេះក៏បានបង្ហាញថា សម្រាប់ពន្ធតាមវិស័យវិញ ក៏មានការកើនឡើង ស្ទើរគ្រប់ សកម្មភាពផងដែរ ក្នុងនោះផ្នែកសេវា ហិរញ្ញវត្ថុកើនបាន ២៧,៨% ផ្នែកផលិត សម្លៀកបំពាក់ កើនបាន ៣៥% ផ្នែកថ្នាំជក់កើនឡើង ២០៨,៣ %។ ផ្នែកនាំចេញ នាំចូលកើនឡើងប្រមាណ ៤២,៥% ស្ថាបត្យកម្មនិង សំណង់កើនឡើង៤៩% ផ្នែកដឹកជញ្ជូននិង ទេសចរណ៍កើនបាន ២១,៨% អាកាសយានដ្ឋាន និងកំពង់ផែកើនឡើង ១៣៨,៨%សណ្ឋាគារនឹង ផ្ទះសំណាក់កើនឡើងប្រមាណ ២៥,៣% ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៣ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលពន្ធចូលថវិកាជាតិ មានចំនួន ប្រមាណជា ៨៨១,៤លានដុល្លារអាមេរិក ការកើនឡើង ១៦,១ ភាគរយបើធៀបទៅនឹងឆ្នាំ២០១២៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល