ហុងកុង៖ ប្រិយមិត្តប្រហែល ធ្លាប់ដឹងព័ត៌មាននេះ ម្តងរួចមកហើយ កាលពី ២ឆ្នាំមុនបុរស ជាមហាសេដ្ឋី ហុងកុងមួយ រូបប្រកាសផ្តល់ ៦៤លានដុល្លារ សម្រាប់បុរសណា ដែលអាចរៀបការ នឹងកូនស្រីរបស់ គាត់បាន ប៉ុន្តែនៅពេលនេះ ខុសប្លែកពីពេល នោះត្រង់ថា ទឹកប្រាក់ដែល មហាសេដ្ឋីហុងកុង ប្រកាស ផ្តល់នោះ គឺកើនឡើងទ្វេដងដល់ ១៣០លានដុល្លារ សម្រាប់បុរសណា ដែលអាចយកឈ្នះ ចិត្តកូនស្រី របស់ខ្លួន ហើយរៀបការជាមួយនាង។

សារព័ត៌មានបរទេសមួយ បានចុះផ្សាយថា មហាសេដ្ឋីហុងកុង លោក Cecil Chao អាយុ៧៧ឆ្នាំ បាន ប្រកាសផ្តល់ប្រាក់រង្វាន់ កើនទ្វេដងយ៉ាងដូច្នេះ បន្ទាប់ពីបេក្ខជន ជាង២ម៉ឺននាក់ ចូលរួមប្រកួត តែមិន អាច យកឈ្នះបេះដូង កូនស្រីគាត់ដែល ស្រឡាញ់ភេទដូចគ្នាបាន។

គួរបញ្ជាក់ថា កូនស្រីរបស់ មហាសេដ្ឋី ហុងកុង ឈ្មោះ Gigi អាយុ៣៣ឆ្នាំ បានរៀបការភេទដូចគ្នា គឺនាង Sean Eav កាលពីឆ្នាំ២០១២ បើទោះបីពីធីរៀបការ ភេទដូចគ្នាមិនត្រូវបាន ទទួលស្គាល់នៅ ហុងកុងក៏ដោយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល