ភ្នំពេញៈ យុវជនម្នាក់ ជិះម៉ូតូយ៉ាវម៉ាហា ប្រភេទ២០០សេសេ ជ្រុលទៅបុកម៉ូតូ សេ១២៥ ប្រភេទ
ម៉ូតូចិន យ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរ ម៉ូតូសេ១២៥ រងរបួសធ្ងន់ ភ្លាមៗនោះ នគរបាល
មូលដ្ឋាន ចុះទៅអន្តរាគមន៍ ប៉ុន្តែយុវជនរូបនោះរារាំង មិនឲ្យនគរបាលលើកម៉ូតូ របស់គេចេញ
ដោយអះអាងខ្លួនថា ធ្វើការនៅ ស្ថាប័នព័ត៌មាន ប៉ុន្តែមិនដឹងជាស្ថាប័នមួយណា ដោយគេព្យាយាម
លាក់ ហើយក៏មិនដឹងថា ជាអ្នកធ្វើការនៅស្ថាប័ន ព័ត៌មានឬមួយយ៉ាងណានោះទេ ហេតុការណ៍នេះ
កើតឡើង កាលពីវេលាម៉ោង៣ និង៣០នាទីនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខាងមុខផ្សារស៊ិនជូរី
ផ្លាហ្សា ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ
ជា ប្រភេទ ម៉ូតូផលិតនៅប្រទេសចិនពាក់ស្លាកលេខកំពង់ចាម 1B-1330 ជិះម្នាក់ឯងពីកើតទៅលិច
បើកបរដោយឈ្មោះ ហៀង សុខហ៊ន ភេទប្រុសអាយុ៤៣ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូ រស់នៅស្លែង
រលើង សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ លុះមកដល់ចំណុចកើតហេតុ ត្រូវបានម៉ូតូមួយគ្រឿងម៉ាកយ៉ាវ
ម៉ាហា ម៉ូតូធំ គ្មានស្លាកលេខ បើក ដោយយុវជនម្នាក់ មិនស្គាល់អត្តសញ្ញាណ ក្នុងល្បឿនលឿនក្នុង
ទិសដៅ ស្របទិសគ្នាបាន ជ្រុលមកបុក យ៉ាងពេញទំហឹង បណ្តាលឲ្យបុរសរងគ្រោះ ដួលបោកទៅ
នឹងថ្នល់ ប៉ុន្តែសំណាងល្អដោយ សារជនរងគ្រោះ មានពាក់មួកសុវត្ថិភាពត្រឹមត្រូវទើបគ្រាន់តែរងរបួស
ធ្ងន់ ក្រោយពេល កើតហេតុត្រូវក្រុមគ្រួសារ ដឹកតាមម៉ូតូកង់បី យកសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះ
កុសមៈ។

សាក្សីបានបន្តទៀតថា យុវជនបើកម៉ូតូបង្កបន្ទាប់ពីកើតហេតុបានស្កាដៃស្កាជើងរារាំងមិនឲ្យនគរបាល
លើកម៉ូតូ យកទៅរក្សាទុក ដោយអះអាងថា ខ្លួនជាសារព័ត៌មាន ប៉ុន្តែពេលដែលនគរបាល ឬអ្នកសារ
ព័ត៌មាន សួរចង់ដឹងពីស្ថាប័នមួយណា គេមិនប្រាប់ព្យាយាមលាក់ មិនតែប៉ុណ្ណោះទូរស័ព្ទហៅម្តាយមក
ជួយអន្តរាគមន៍ ផងដែរ ពេលដែលម្តាយមកដល់បញ្ចេញចរិកអះអាងថា អីចេះថាអីចុះ ប៉ុន្តែទោះបីជា
យ៉ាងណា នៅតែព្យាយាម លាក់បាំងស្ថាប័នរបស់កូនដដែល ដោយសារតែប្រជាពលរដ្ឋចោមរោម
មើលច្រើនពេកបង្កឲ្យកកស្ទះផ្លូវ ទើប នគរបាលសម្រេចចិត្តលើកយកម៉ូតូ បង្កនិងម៉ូតូជនរងគ្រោះ
យកទៅរក្សាទុក នៅអធិការដ្ឋាន ដើម្បីរង់ចាំដោះស្រាយ ទៅតាមផ្លូវច្បាប់ ។

សាក្សីបានបន្តថា ការអះអាងរបស់ជនបង្កមិនដឹងថា ពិតឬក៏មិនពិតនោះទេ ប្រសិនបើគេធ្វើការនៅ
ខាង ហ្នឹងមែននោះ គេប្រាកដជាប្រាប់មិនខាងឡើយ មិនអាចព្យាយាមលាក់បែបនេះទេ ហើយមិន
តែ ប៉ុណ្ណោះទេ ថែមទាំងបញ្ចេញចរិកច្រង៉េងច្រង៉ាងហាក់បីដូចជាមនុស្សមិនដែលចូលសាលាអីចឹង៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- iPhone 5C និង 5S សុទ្ធតែមានបរិមាណថ្ម ច្រើនជាង iPhone 5
- Microsoft ចាប់ផ្តើមអនុវត្តកម្មវិធី ផ្លាស់ប្តូរ iPad ចាស់ ដូរយកផលិតផលអ្វីក៏បាន របស់ខ្លួន
- ហេតុផល ៥យ៉ាង ដែលមិនចាំបាច់ឡើងស៊េរីទៅ iPhone 5S បើសិនជាអ្នកមាន iPhone 5 ហើយ

- ជឿទេ សូម្បីតែកូនក្មេងម្នាក់ ក៏អាចដោះសោរ ប្រព័ន្ធការពារ Scan ក្រយៅដៃ នោះលើ
iPhone 5S បានដែរ?
- ព្រះគោ ព្រះកែវ បញ្ចេញអព្ភូតហេតុ

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល