(ភ្នំពេញ)៖ ក្រុមជើងឯករងលីគកំពូលកម្ពុជា ក្រសួងការពារជាតិ បានយកឈ្នះក្រុម Melaka United សមាជិកថ្មីនៃលីគកំពូលម៉ាឡេស៊ី ដោយលទ្ធផល ៣-១ នៅក្នុងជំនួបមិត្តភាពអន្ដរជាតិលើវាលស្មៅសិប្បនិម្មិតពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧។

ការប្រកួតនេះហាក់ធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើកនៅដើមតង់ទី១ បន្ទាប់ពីក្រុម Melaka របស់ម៉ាឡេស៊ី បានវាយសម្រុកយ៉ាងខ្លាំងលើ ក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ ប៉ុន្ដែប្រមាណ ១៥នាទីក្រោយមកក្រុមក្រសួងការពារជាតិ បានដាក់សម្ពាធវិញ និងមានឱកាសបំប៉ោងសំណាញ់ទីក្រុម Melaka ដល់ទៅ ៣គ្រាប់ទៀតផង ដែលរកបានដោយកីឡាករកូរ៉េខាងជើង Choe Myong ho, រឿម ចាន់រឿន និង កែ វណ្ណៈ។

នេះជាលើកទី២ ហើយ ដែលក្រុមក្រសួងការពារជាតិ បានលត់ក្រុមមកពីម៉ាឡេស៊ី ដោយលទ្ធផល ៣-១ ក្នុងរយៈពេលត្រឹមតែ១សប្ដាហ៍ ខណៈកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ក្រុមជើងឯកពាន Hun Sen-Cup 2016 នេះ បានយកឈ្នះក្រុមសាកលវិទ្យាល័យ UiTM របស់ម៉ាឡេស៊ី ដោយលទ្ធផល ៣-១ ដូចគ្នា៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង