<p>ព័ត៌មានអន្តរជាតិ ៖ ក្មេងស្រីហ្វីលីពីនម្នាក់ បានសម្រុកចូលក្នុង វិមាន Malacanang ដែលជាផ្នែកមួយ នៃ វិមាន របស់រដ្ឋាភិបាល ជាមួយនឹងកាំភ្លើងមួយដើម ដោយទាមទារឲ្យប្រធានាធិបតីហ្វីលីពីន លោក Benigno Aquino ទី៣ ចុះចេញពីដំណែង នេះបើតាមព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅរាត្រីថ្ងៃ សុក្រ នេះ ។ ក្មេងស្រីដែលសម្រុកចូលក្នុង វិមាននេះមានឈ្មោះថា Flora Pineda ភ្លាមៗនោះត្រូវបានមន្ត្រី សន្តិសុខ របស់ប្រធានាធិបតី ចាប់ខ្លួន និងដកហូតអាវុធ បន្ទាប់ពី នាងព្យាយាមសម្រុក ទៅកាន់ច្រក ទ្វា នៃ អគារ នៅរសៀលថ្ងៃទី២ ខែសីហានេះ។ នាងបាននិយាយថា គ្រាន់តែចង់ឲ្យលោក ប្រធានាធិ ប តី លាលែងពីដំណែង ដោយនាងឃើញថា ប្រទេសហ្វីលីពីនកាន់តែ ក្រលំបាកទៅៗ៕</p>
<p><a class="thickbox" title="" href="/FileManager/Commons/2014/8/23/001-23-08-2014--09-05-42.jpg"><img src="/FileManager/Articles/mce/2014/8/23/001-23-08-2014--09-05-42.jpg" alt="" /></a></p>
<p style="text-align: right;">ប្រភព ៖ ស៊ិនហួរ ដើមអម្ពិល</p>