សារព័ត៌មាននៅអាមេរិកបានចេញផ្សាយថា រដ្ឋមន្ដ្រីក្រសួងការពារជាតិអាមេរិក លោក Leon
Panetta ជឿថា Israel អាចនឹងវាយប្រហារលើ Iran នៅខែមេសាខាងមុខ ដើម្បីទប់ស្កាត់មិន
អោយប្រទេសនេះអភិវឌ្ឍគ្រាប់បែកបរមាណូ។
កាំជ្រួចរបស់ Iran អាចកំទេចតំបន់ផ្ទុកអាវុធនុយក្លេអែររបស់ Israel
Washington Post គឺជាទំព័រសារព័ត៌មានដំបូងដែលបានចេញផ្សាយអំពីការព្រួយបារម្ភរបស់
លោក Pannetta ចំពោះលទ្ធភាពនៃការវាយប្រហាររបស់ Israel ទៅលើ Iran នៅក្នុងប៉ុន្មានខែ
ខាងមុខ។ CNN របស់អាមេរិកក៏បានទទួលស្គាល់អំពីព័ត៌មាននេះ ខណៈដែលបានចុះផ្សាយ
នូវការដកស្រង់សំដីរបស់មន្ដ្រីជាន់ខ្ពស់អាមេរិកស្ដីពីបញ្ហានេះ។
David Ignatius អ្នកគ្រប់គ្រងម្នាក់របស់ Washington Post បានសរសេរថា ៖ "លោក Panetta
ជឿថា Israel អាចនឹងវាយប្រហារលើ Iran នៅក្នុងខែមេសា ឧសភា ឬខែមិថុនា មុនពេល Iran
ឈានដល់"តំបន់ immunity" ដែលដូចទៅនឹងការនិយាយរបស់ជនជាតិ Iran ដើម្បីចាប់ផ្ដើម
អភិវឌ្ឍគ្រាប់បែកប្រល័យលោក"។
លោក Ignatius ម្ចាស់អត្ថបទនេះបានបញ្ចេញយោបល់កាលពីលោកស្ថិតនៅ Brusssels ជា
កន្លែងដែលលោក Panetta កំពុងចូលរួមប្រជុំជាមួយក្រុមរដ្ឋមន្ដ្រីនៃបណ្ដាប្រទេសសមាជិក
NATO ថា ៖ "ជនជាតិ Israel តែងព្រួយបារម្ភថា Iran នឹងចម្រាញ់សារធាតុ uranium បានគ្រប់
គ្រាន់នៅពេលឆាប់ៗ ដើម្បីច្នៃគ្រាប់បែកនុយក្លេអែរ ហើយមានតែអាមេរិកប៉ុណ្ណោះដែលអាច
ទប់ស្កាប់បាន"។
ទោះជាយ៉ាងណាក៏ដោយ លោករដ្ឋមន្ដ្រី Pannetta និងសេតវិមានសុទ្ធតែបដិសេធមិនធ្វើ
អធិប្បាយអំពីព័ត៌មាននៅលើ Washington Post។
រដ្ឋមន្ដ្រីក្រសួងការពារប្រទេសអាមេរិក លោក Leon Panetta
Israel ត្រូវបានគេមើលឃើញថា ជាប្រទេសតែមួយគត់នៅមជ្ឈិមបូព៌ាដែលមានអាវុធនុយក្លេ
អែរ ដែលយល់ថា គម្រោងចម្រាញ់សារធាតុ uranium របស់ Iran គឺជាការគំរាមធំ។ ប្រទេស
នេះក៏នឹងមិនរំលងចោលនូវលទ្ធភាពប្រើប្រាស់អាវុធ ដើម្បីទប់ស្កាត់មិនអោយក្រុង Tehran
ផលិតបានអាវុធប្រល័យលោក។ ចំណែកប្រទេស Iran វិញ តែងអះអាងថា កម្មវិធីនុយក្លេអែរ
របស់ខ្លួនគឺធ្វើឡើងក្នុងគោលបំណងដើម្បីសន្ដិភាព៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Reuters