CamNews

លោក ដូណាល់ ត្រាំ កំពុងជ្រើសរើសអ្នកស្មោះត្រង់នឹងលោក​ចំនួនពីររូប ឲ្យកាន់ក្រសួងរតនា​គារជាតិ និងក្រសួង

(វ៉ាស៊ីនតោន)៖ នៅក្នុងការរៀបចំរដ្ឋបាលថ្មីប្រធានាធិបតីដែលត្រៀម​នឹងឡើងកាន់តំណែងលោក ដូណាល់ ត្រាំ កំពុងពិចារណាក្នុងការជ្រើសរើស​អ្នកវិនិយោគនៅ Wall Street ចំនួនពីររូបដែលជា​ជនស្មោះស្ម័គ្រ​នឹងលោកអំឡុងយុទ្ធនាការឃោសនា​បោះឆ្នោត ឲ្យកាន់តួនាទីដ៏សំខាន់នៅក្នុងវិស័យសេដ្ឋ​កិច្ចជាតិ ប៉ុន្តែអ្នកជំនាញផ្នែកខាងសន្តិសុខ​ជាតិមួយរូប ត្រូវបានខ្ទាត​ចេញពីជំរើស​ជានាយក​ទីភ្នាក់​ងារ​ស៊ើបការណ៍សម្ងាត់ទៅហើយ។ នេះបើតាមព័ត៌មានពី Reuters ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក ដូណាល់ ត្រាំ ដែលបានទទួលជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​អាមេរិកកាលពីសប្តាហ៍មុន បច្ចុប្បន្នកំពុងពិចារណាតែងតាំងលោក Steve Mnuchin ប្រធានអ្នកទទួលបន្ទុកផ្នែកហិរញ្ញវត្ថុនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក និងជាវិនិយោគិន​មួយរូបនៅ Wall Street ឲ្យកាន់តួនាទីជារដ្ឋមន្រ្តីរតនាគារជាតិ និងលោក Wilbur Ross ដែលជា​មហាសេដ្ឋីវិនិយោគដ៏ល្បីល្បាញមួយរូបនៅ Wall Street ដូចគ្នានោះឲ្យធ្វើជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

ដោយឡែកលោក Mike Rogers អតីតអ្នកតំណាងរាស្រ្តនៃរដ្ឋ Michigan ដែលត្រូវបានគេរំពឹងថានឹង​ឡើង​​កាន់តំណែងជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA នោះស្រាប់តែភ្លាមៗបានចាក​ចេញពី​ក្រុមរដ្ឋ​បាល​របស់លោក ដូណាល់ ត្រាំ។ គួរបញ្ជាក់ដែរថាលោក ត្រាំ នៅសល់តែពេល ៧០ថ្ងៃទៀត​ប៉ុណ្ណោះដើម្បីធ្វើការៀបចំសមាជិកគណៈរដ្ឋមន្រ្តី សម្រាប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ដែលជាពេល​ដែលលោក​ត្រូវចូលស្បថកាន់​តំណែងជាប្រធានាធិបតីទី​៤៥ នៃសហរដ្ឋអាមេរិកជាផ្លូវការ៕

ប្រភព ៖ CNA