CamNews

Liverpool ប្រមាញ់បានខ្សែបម្រើម្នាក់ភ្លាមៗ ក្រោយពេលទ្វាររដូវកាលទីផ្សារ ទើបតែបើក

ព័ត៌មានកីឡា៖ ខ្សែបម្រើវ័យក្មេងជម្រើសជាតិ Serbian ឈ្មោះ Marko Grujic បានបញ្ចប់កិច្ចពិភាក្សាទាំង​ស្រុង ដោយសម្រេចចិត្ដយល់ព្រមផ្ទេរចូលមកកាន់ទឹកដី Liverpool ក្នុងតម្លៃខ្លួន ៥.១លានផោន រយៈពេល​កុងត្រា ៥ឆ្នាំ។

កីឡាករ Marko Grujic វ័យ ១៩ឆ្នាំ នឹងក្លាយជាមុខសញ្ញាកីឡាករទី១ របស់លោក Jurgen Klopp ដែលបានចុះហត្ថលេខាទទួលយក ចាប់តាំងពីគាត់បានចូលគ្រងតំណែងក្នុងកឹ្លប Liverpool មកម្ល៉េះ ហើយ​លើសពីនេះទៅទៀត បើយោងតាមការអះអាងរបស់គេហទំព័របានបន្ថែមថា ទីផ្សាររបស់ Marko Grujic ត្រូវបានមានការចាប់អារម្មណ៍ពីបណ្ដាក្លឹប Inter Milan និង Chelsea ក៏ប៉ុន្ដែមិនអាច ប្រជែងបាន ខណៈដែល លោក ​Jurgen Klopp បានលូកដៃចូលប្រជែង​។

បើយោងទៅតាមលក្ខខណ្ឌនៃកិច្ចកុងត្រា​ដែលបានចែង Marko Grujic ត្រូវវិលត្រលប់ទៅកាន់ក្រុមជម្រើស ជាតិ វិញបណ្ដោះអាសន្នសិន ក្រោយមកនឹងត្រូវវិលត្រលប់មកកាន់ Liverpool នារដូវក្ដៅខាងមុខ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ soccerlens