CamNews

ស្រវឹងបើក Lexus LX 570 កៀររថយន្ត Prius ហើយព្យាយាម បើករត់ តែត្រូវម្ចាស់ ដេញចាប់ មកវិញ

ភ្នំពេញ៖ ព្រោះតែជាតិអាល់កុលពង្វក់គ្រប់គ្រងស្វារតីលែងបាន បុរស រួមនិងនារីស្រស់ស្អាតម្នាក់ បានបើករថយន្ត   Lexus LX570 របស់ខ្លួនទៅកៀររថយន្ត Toyota Prius ហើយព្យាយាមបើករត់ តែត្រូវបានភាគីម្ចាស់រថយន្ត   Prius រួមនិងមិត្តភក្តិ ប្រដេញតាមស្ទាក់ជាប់។ ទីបំផុតម្ចាស់រថយន្តបង្កហេតុយល់ព្រមប្រគល់ថវិកា ៤០០ដុល្លារ   ជាសំណង ដើម្បីបញ្ចប់រឿង។

មន្រ្តីនគរបាល បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង ១២ និង៤០នាទី  យប់ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតលើផ្លូវលេខ២១៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

បើតាមមន្រ្តីនគរបាល បានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសម្នាក់ រួមនិងនារីស្រស់ស្អាតម្នាក់ ជិះរថយន្ត  Lexus LX570  ពាក់ស្លាកលេខ ភ្នំពេញ 2V-0555 ជាមួយអាការៈស្រវឹង។ លុះដល់កន្លែងកើតហេតុ បានកៀររថ យន្ត Toyota Prius ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ មួយគ្រឿងក្នុងទិសដៅស្របគ្នា បណ្តាលឲ្យខូចខាតទ្វារ ផ្នែក ខាងឆ្វេង នៃរថយន្តមួយចំហៀង។

ក្រោយបង្កហេតុគ្រោះថ្នាក់ហើយ ម្ចាស់រថយន្ត Lexus LX570 មិនបានឈប់ដោះស្រាយគ្នាទេ បែរជាព្យាយាម បើករត់។ ឃើញរថយន្តបង្កបើករត់ ភាគីខាងរថយន្ត Toyota Prius បានបើកដេញ តែដេញមិនទាន់បានទូរស័ព្ទ ហៅមិត្តភិក្តយករថយន្តមកជួយដេញ ៤គ្រឿងទៀត ដេញស្ទើរតែជុំវិញក្រុងភ្នំពេញ ទីបំផុតរថយន្ត ដែលបើករត់  នោះ ត្រូវដេញចាប់បានមកវិញ នៅជិតកន្លែងបង្កតែម្តង។ ក្រោយពីដេញចាប់បានខាងរថយន្ត Lexus ព្រមសង សំណងដល់ខាងរថយន្តរងគ្រោះ ចំនួន ៤០០ដុល្លារ ដើម្បីបញ្ចប់រឿង៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល