ស្ទឹងត្រែង ៖ ជនជាតិបរទេសម្នាក់ ក្នុងចំណោមគ្នា៤នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ដោយសារ ដួលម៉ូតូដោយ ខ្លួនឯង ខណៈធ្វើដំណើរពី ខេត្តព្រះវិហារ មកខេត្តស្ទឹងត្រែង នៅវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ នៅចំណុច ក្នុងភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកឋាឡាបរិវ៉ាត់។

លោក សែម សុភ័ក្រ អនុប្រធានផ្នែក អង្គភាពនគរបាលទេសចរ នៃស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែងបានឲ្យដឹង ថា ជនជាតិបរទេសមានគ្នាចំនួន៤នាក់ បានធ្វើដំណើរពី ខេត្តព្រះវិហារ មកខេត្តស្ទឹងត្រែង លុះមកដល់ ចំណុចភូមិ អន្លង់ជ្រៃ ជនរងគ្រោះបាន រេចង្កូតម៉ូតូ ហើយដួលតែម្នាក់ឯង ក៏ស្លាប់ភ្លាមៗ តែម្តងនៅ នឹងកន្លែងកើតហេតុ ។

លោកបានបន្តថា ជនបរទេសដែលស្លាប់នៅ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មានឈ្មោះ ភេទ្រើ ឡូរ៉ង់ អាយុ៥៤ឆ្នាំ ជាជនជាតិបារាំង ជិះម៉ូតូម៉ាកហុងដា បាចា ពណ៌ស-ក្រហម មានស្លាកលេខភ្នំពេញ 1-AH 3333 ជិះតែម្នាក់ឯង ហើយមានគ្នាបីនាក់ទៀត ជិះម៉ូតូ១ ម្នាក់ដូចគ្នា ។

លោក អ៊ុក មឿន នាយការិយាល័យ នគរបាល បច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាន នគរបាល ខេត្តស្ទឹងត្រែង បានឲ្យដឹងថា ក្រោយពីធ្វើការពិនិត្យ និង ធ្វើកោសល្យវិច្ច័យ រួចមក រកឃើញថា ជនបរទេសរូបនេះ មានអាការៈខ្យល់គ ទើបជិះម៉ូតូដួល ដោយខ្លួនឯង គឺពុំមានពាក់ព័ន្ធ នឹងដ៏ទៃនោះឡើយ។

ក្រោយពេលធ្វើ កោសល្យវិច្ច័យ និងធ្វើកំណត់ហេតុរួចមក សពជនជាតិបារាំងរូបនេះ ក៏ត្រូវបាន ប្រគល់ជូនមិត្តភក្តិ សាច់ញាត្តិ ដើម្បីសុំការអនុញាតពីស្ថានទូតបារាំង នៅទីក្រុងភ្នំពេញដើម្បីធ្វើសំណុំបែបបទ យកសពទៅធ្វើបុណ្យ ទៅតាមលក្ខណៈប្រពៃណីរបស់គេ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល