ទីផ្សារ Smartwatch ពីមួយថ្ងៃទៅមួយថ្ងៃ កំពុងតែមានសន្ទុះកើនឡើងជាលំដាប់។ បើទោះបីជា មានបំពាក់នូវ Features គួរឲ្យចាប់អារម្មណ៍ មានប្រយោជន៍ច្រើន ប៉ុន្តែនាឡិការឆ្លាតវៃទាំងនោះ ហាក់ដូចជា មានការរចនាម៉ូត រូបរាងខាងក្រៅ មិនសូវស្អាត។ Pebble ដែលជាក្រុមហ៊ុនផលិត Smartphone ទទួលបានជោគជ័យខ្លាំងមួយ នៅលើទីផ្សារ បានធ្វើការផ្លាស់ប្តូររឿងនេះ នៅពេល ដែលបានបង្ហាញណែនាំ Pebble Steel កាលពីខែមុន។ ក្នុងនោះ វាស្ទើរតែទាំងអស់នៃ បណ្តាគូ ប្រជែងរបស់ Pebble សុទ្ធតែប្រើប្រាស់សារធាតុជ័រ អមជាមួយនឹង មានជម្រើសច្រើន ពណ៌ ប៉ុណ្ណោះ។

ជាក់ស្តែង Sony មិនបានមើលរំលងលើបញ្ហានេះទេ។ កាលពីពេលថ្មីៗនេះ Sony បានធ្វើការ បញ្ចេញនូវវើហ្សិន Smartwatch 2 ពីរវើហ្សិនគឺ វើហ្សិន Silver និង វើហ្សិន FIFA ដែលមានខ្សែ ធ្វើពីក្រណាត់ និងមានផ្តិតជាប់មកជាមួយនឹងពណ៌ទង់ជាតិរបស់ប្រទេសប្រេស៊ីល ដែលជាម្ចាស់ ផ្ទះ World Cup 2014 ដែលមើលទៅពិតជាស្រស់ស្អាត កាលីប និងគួរឲ្យទាក់ទាញថែមទៀតផង។

បច្ចុប្បន្នវើហ្សិនថ្មីទាំងពីរខាងលើនេះ ត្រូវបានហាងលក់រាយ Clove របស់អង់គ្លេស ដាក់លក់ ក្នុងតំលៃ ១៣២ ផោន (ប្រហាក់ប្រហែលនឹងជិត ២២០ ដុល្លារ) ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing