ក្រុមអ្នកស្រាវជ្រាវអំពី UFO (ឧបករណ៍ ឬថាសហោះ ដែលមិនស្គាល់អត្តសញ្ញាណ) នៅឯតំបន់
Winnipeg ប្រទេសកាណាដា បានធ្វើការវិភាគទៅលើ ការ “មើលឃើញ UFO” ចំនួន ១៤.៦១៧
ករណី នៅកាណាដា ក្នុងរយៈពេល ២៥ឆ្នាំកន្លង។ លទ្ធផលបង្ហាញថា UFO តែងបង្ហាញខ្លួន នៅ
វេលាម៉ោង ២២ និងពាក់កណ្ដាលអធ្រាត្រ ដែលភាគច្រើន នៅក្នុងខែកក្កដា និងខែសីហា រៀង
រាល់ឆ្នាំ។

ក្នុងចំណោម ១៤.៦១៧ ករណី គឺមានដល់ទៅ ៣% (ប្រហែល ៤៦៧ករណី) ត្រូវបានគេរាយ
ការណ៍ថា បានជួបមនុស្សមកពីភពក្រៅ ជាងនេះ ក៏មានរបាយការណ៍ខ្លះថា ត្រូវមនុស្សភពក្រៅ
លួចមើល និងប្រុងចាប់យកទៅជាដើម។

បណ្ដាទីក្រុង ដែលត្រូវបានចាត់ទុកថា ជា “កន្លែងក្ដៅ” ដោយមាន UFO បង្ហាញខ្លួនច្រើនជាង
គេបំផុត គឺទីក្រុង Toronto, Winnipeg, Vancouver និង Calgary។ អ្នកស្រាវជ្រាវ Chris Rutkowski
បានឱ្យដឹងថា ក្រុមស្រាវជ្រាវ Ufology Research នៅWinnipeg ថ្វីបើមិនទាន់ភ័ស្ដុតាងគ្រប់គ្រាន់ ដើម្បីបញ្ជាក់អំពីវត្តមានរបស់មនុស្សភពក្រៅ ដែលបានមកកាន់ផែនដី ប៉ុន្ដែ ការងារដែលក្រុម
នេះបានវិភាគ ក៏មានសំនួរជាច្រើន ត្រូវបានលើកឡើង។

មានអ្នកខ្លះ អះអាងថា ខ្លួនធ្លាប់បានឃើញ មនុស្សភពក្រៅ

Chris Rutkowski ថ្លែងនៅលើទំព័រ Cbc ថា ៖ “នោះគឺជាបាតុភូមិដែលមានពិត វាគឺជាប្រការដែល
នាំឱ្យមនុស្សជាច្រើន រាយការណ៍ថា បានឃើញមនុស្សភពក្រៅ។ ខ្ញុំជឿថា អ្នកវិទ្យាសាស្ដ្រ គួរ
តែស្វែងយល់ឱ្យបានច្បាស់ជាងបច្ចុប្បន្ន ទៅលើអ្វីដែលបាន និងកំពុងកើតឡើង ព្រោះថា ទិន្ន
ន័យទាំងនេះ បង្ហាញថា បាតុភូតទាំងនោះ មិនមែនជាប្រការដែលស្ថិតនៅក្រៅផ្នែកវិទ្យាសាស្ដ្រ
នោះទេ”។

ក្រុមអ្នកស្រាវជ្រាវបានជ្រើសរើសយកព្រឹត្តិការណ៍ចំនួន ១០ ដែលត្រូវបានគេឃើញថា មាន
មនុស្សលោកបានជួបនឹងមនុស្សភពក្រៅ ៖ ឆ្នាំ ១៩៨៩ មនុស្សមួយចំនួន នៅកសិដ្ឋាន ជាយក្រុង
Montreal បានរាយការណ៍ថា ពួកគេបានឃើញពន្លឺធំមួយ និងសម្លេងលាន់ឮខ្លាំង ព្រមទាំងមាន
រាងរង្វង់មូល ពណ៌បៃតង នៅលើវាលស្រែ។ ពន្លឺពណ៌បៃតង់នេះ បានធ្វើឱ្យស្មៅនៅក្បែរៗនោះ
បែរជាមានពណ៌ផ្សេង និងងាប់។

ពន្លឺជារង្វង់មូលនៅលើអាកាស ក្នុងរូបភាពនេះ ត្រូវគេជឿថា ជា UFO

ឆ្នាំ ១៩៩២ គ្រូពេទ្យម្នាក់ នៅតំបន់ Winnipeg អះអាងថា ខ្លួនបានឃើញសត្វ ២ តូចៗ ដូចទៅនឹង
មនុស្សភពក្រៅ ខណៈនាងកំពុងធ្វើដំណើរត្រឡប់មកពីធ្វើ។ មុននេះ ក្នុងឆ្នាំ ១៩១៥ ការឈ្លាន
ពានបែបស្រមោលមួយ នៃ UFO ក៏ត្រូវបានគេយល់ថា អាចនឹងកើតឡើង បណ្ដាលឱ្យប្រជាជន
ទូទាំងតំបន់ Parliament Hill ត្រូវបិទភ្លើងទាំងអស់ ជៀសវៀងការប្រមាញ់ពី UFO ។ ឆ្នាំ ១៩៧៧
ស្ដ្រីម្នាក់ នៅ Montreal ក៏ជឿថា ខ្លួនបានឃើញថាសហោះមួយគ្រឿង ហោះពីលើដំបូលផ្ទះអ្នក
ជិតខាង ក្នុងនោះ មានសត្វចម្លែកចំនួន ២ ស្ថិតក្នុងសម្លៀកបំពាក់រឹងរាង។ល។

អ្នកខ្លះ ជឿថា UFO គ្រាន់តែជាស្នាដៃរបស់មនុស្ស ព្រោះថា យន្ដហោះមួយចំនួន ក៏មានរាងចម្លែក
ស្រដៀង UFO ផងដែរ

UFO របស់មនុស្សភពក្រៅ គឺជាបាតុភូតចម្លែកមួយ ដែលមកទល់នឹងពេលនេះ មានមនុស្សជា
ច្រើនជឿថា វាពិតជាមានមនុស្សភពក្រៅពិតប្រាកដ។ ក្រុមអ្នកវិទ្យាសាស្ដ្រជាច្រើន ក៏កំពុងតែ
ស្វែងរកជីវិតនៅភពផ្សេងៗ ក្រៅពីផែនដី ដូច្នេះ អំឡុងពេលដែលមិនទាន់មានការបញ្ជាក់ ទទួល
ស្គាល់ពីអ្នកវិទ្យាសាស្ដ្រ គេឃើញថា មានព័ត៌មានជាច្រើន ទាក់ទិននឹង UFO ត្រូវបានគេចុះផ្សាយ
ធ្វើឱ្យមហាជន មានការភ្ញាក់ផ្អើល៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ CBC/Metronews