ថី្មៗនេះមានមានខ្សែវិដេអូខ្លីមួយបានបង្ហាញអោយដឹងថា មានបុរសជនជាតិ
ចិន បានវឹកហាត់កូនប្រុសអាយុ៤ឆ្នាំរបស់ខ្លូន រត់នៅលើដងវិថី ទីក្រុងNew York
ក្រោមសីតុណ្ហភាព-១៣ អង់ស្សាសេ ដែលជាកំរិតត្រជាក់បំផុត។
ក្មេងប្រុសរូបនេះមានឈ្មោះថាHo Yide ជាមួយនឹងរាយកាយញាក់ញ័រ
ស្លៀកតែខោត្រនាប់ ជាមួយនឹងស្បែកជើងហាត់កីឡា បានរត់កាត់ព្រិលទឹកកក
យ៉ាងត្រជាក់ ដើម្បីវឹកហាត់រាងកាយរបស់គេអោយកាន់តែមានសុខភាពល្អ។
តាមរយៈការបញ្ចេញមតិនៅលើខ្សែវិដេអូនេះបានបង្ហាញអោយដឹងថា
បុរសជាឳពុកនេះមានរស់នៅណាជីង ប្រទេសចិន ដោយរូបលោកគឺជា
អ្នកជំនួញមួយរូប ហើយបានទៅលេងកំសាន្តនៅសហរដ្ឋអាមេរិចនៅ
ថៃ្ងចូលឆ្នាំចិនកន្លងនេះ។
រូបថតឳពុកនិងកូន
ក្មេងប្រុសរូបនេះគឺមានបញ្ហាលូតលាស់ផ្នែករាងកាយ( ការលូតលាស់មានលក្ខណៈយឺត) ដូច្នេះហើយទើបលោកឳពុកមួយរូបនេះសំរេចចិត្តវឹកហាត់កូនប្រុសរបស់លោក ទោះបីជា
មានអាយុត្រឹមតែ ៤ឆ្នាំក៏ដោយ។ខាងក្រោមនេះគឺជាវិដេអូ:
ដោយ ខេមរៈ
Daily mail