ភ្នំពេញៈ ពិធីការិនីរូបស្រស់ និងជាអ្នកមានឥទ្ធិពល ប្រចាំក្នុងស្ថានីយទូរទស្សន៍បាយ័ន អ្នកនាង ស៊ឹម សូលីកា កន្លងមកនាងមិនធ្លាប់បាន បង្ហាញភាពសោកសៅ ឈឺចាប់ណាមួយ ជាសាធារណៈឡើយ ទើបតែពេលនេះ ស្រីស្រស់ដែលកំពុងមានចំណងស្នេហ៍យ៉ាងរឹងមាំ ជាមួយថ្នាក់ដឹកនាំ ក្នុងស្ថានីយទូរទស្សន៍បាយ័នរូបនេះ បានទម្លាយសារបែបបង្កប់ន័យឈឺចាប់ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ប្រាប់ដល់គេឯងឲ្យដឹង គ្រាន់បានធូរក្នុងចិត្តខ្លះ។

អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលអ្នកមេម៉ាយចាយសម្រស់ អ្នកនាង ស៊ឹម សូលីកា បាន ព្យាយាម ផ្តាច់ខ្លួនចេញ ពីបណ្តាញសារព័ត៌មាន ហើយនាងក៏មិនដែលបើកទម្លាយ ពីអាថ៌កំបាំង ស្នេហា ឬក៏ជីវិតឯកជនរបស់នាង ណាមួយ ជាសាធារណៈទេ រហូតនាងត្រូវជាប់ងារថា ជាតារាស្រីសម្បូរអាថ៌កំបាំងថែមទៀតផង ។ រាល់ការលើកឡើង មិនថាមានព័ត៌មានលេចឮ យ៉ាងណាទេ នាងក៏មិនដែលអើពើ ចេញទៅមុខបកស្រាយ ឬ ក៏បង្ហាញជាសាធារណៈ ពីជីវិតឯកជនរបស់នាងទាំងអស់។

ទើបតែពេលនេះ អ្នកមេម៉ាយកូនពីរ អ្នកនាង សូលីកា បានបញ្ចេញសារបែបស្រងូតស្រងាត់ បង្ហាញអារម្មណ៍ក្រៀមក្រំថា “ ខ្ញុំឈឺ ខ្ញុំខ្វះភាពកក់ក្ដៅណាស់ ពេលដែលខ្ញុំ នៅតែម្នាក់ឯងបែបនេះ ប៉ុន្តែក៏ប្រសើរជាងខ្ញុំ នៅជាមួយអ្នក ហើយខ្ញុំមានអារម្មណ៍ឯកា នឹងខ្វះភាពកក់ក្ដៅ ទោះយ៉ាងណា ខ្ញុំនៅមានមិត្ត ដ៏ល្អម្នាក់ ដែលមិនបោះបង់ខ្ញុំចោល ទោះបីខ្ញុំល្អ ឬអាក្រក់ និងក្នុងកាលៈទេសៈ ណាក៏ដោយ ” ។

តាមរយៈពាក្យសម្តីនេះ បានស្តែងឲ្យឃើញថា តារាស្រីដែល កំពុងតែឡើងកូដ និងមានឥទ្ធិពល នៅស្ថានីយទូរទស្សន៍បាយ័ន អ្នកនាង សូលីកា ហាក់ចង់បង្ហាញពីអារម្មណ៍ទុក្ខសោក បែកបាក់ ស្នេហ៍ បាត់ភាពកក់ក្តៅ បាត់ក្តីស្រលាញ់ ពីមនុស្សជាទីស្រលាញ់ របស់នាង ទុកឲ្យនាងរស់នៅ ឯកោតែម្នាក់ឯង ។ LookingTODAYមិនទាន់អាចទាក់ទង ទៅតារាស្រីចាស់វស្សា អ្នកនាង ស៊ឹម សូលីកា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ដើម្បីឲ្យនាងបកស្រាយការពិត បាននៅឡើយទេ ថាការំលេច សារបែបនេះ នាងចង់ធ្វើឡើងបង្ហាញ ពីការឈឺចាប់ ឬយ៉ាងណាប្រាកដទេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល