កាលពីថៃ្ងអាទិត្យទី ២៩ ខែមករា ឆ្នាំ ២០១២ កន្លងទៅ ក្រុមហ៊ុនទូរស័ព្ទដៃ NOKIA បាន
ធ្វើការចាប់រង្វាន់ ធំរបស់ខ្លួនលើកទី១ ក្នុងចំណោម ការចាប់រង្វាន់សរុបទាំងអស់ ៣ លើក
របស់ Nokia នៅស្ថានីយ៏ទូរទស្សន៏ CTN។

កម្មវិធីនេះបានចាប់ផ្ដើមពីខែធ្នូ ឆ្នាំ ២០១១ ដែលរង្វាន់ក្នុងកម្មវិធី រួមមាន ទូរស័ព្ទ Nokia N9
ចំនួន ២០ រង្វាន់ និងឧបករណ៍បំពងសំឡេង 360-degree ចំនួន ៥០ រង្វាន់។
លោក Jerry នាយកគ្រប់គ្រង Nokia បានថ្លែងថា កម្មវិធី Happy Festive Season ដ៏សប្បាយរីករាយរបស់យើង ជាការសម្ដែងនូវក្ដីដឹងគុណ ចំពោះការគាំទ្ររបស់អតិថិជន។ លោកJerry បានបន្ថែមថា យើងបានបញ្ចប់ ការចាប់រង្វាន់ លើកទីមួយដោយជោគជ័យប៉ុន្ដែនៅមានការ
ចាប់រង្វាន់ចំនួនពីរលើកទៀត ដែលជាឱកាសសម្រាប់ អតិថិជនជាវទូរស័ព្ទ Nokia ដើម្បីឈ្នះ
រង្វាន់ដ៏អស្ចារ្យជាច្រើន។ នៅក្នុងនោះនៅមានរង្វាន់ម៉ូតូចំនួន ៧ រង្វាន់ ក៏ដូចជារង្វាន់ទូរស័ព្ទ
Nokia N9 ចំនួន ១៥ រង្វាន់ និង ឧបករណ៍បំពងសំឡេង 360-degree ចំនួន ៣៥ រង្វាន់ ដែល
នឹងចាប់រង្វាន់ នៅថ្ងៃទី ២៦ ខែកុម្ភៈ និងថ្ងៃទី ២៥ ខែមីនា ខាងមុខនេះ។
ប្រភព៖ Nokia