CamNews

យុត្ថារ៉ា ឆានី សង្ស័យបង្កាត់ ភ្លើងស្នេហ៍ស្ងាត់ៗ ជាមួយ ស៊ឹម ថៃណា

ភ្នំពេញៈ ថ្មីៗនេះ មានព័ត៌មានដ៏រសើបមួយ បានលេចឮពាសពេញ បណ្តាញទំនាក់ទំនងសង្គម Facebook ថា តារាសម្តែងបុរសសង្ហាមាឌធំ និងជាអតីតស្វាមី អ្នកនាង ចន ច័ន្ទលក្ខិណា គឺលោក យុត្ថារ៉ា ឆានី ត្រូវបានគេសង្ស័យថា កំពុងតែសំងំ លួចលាក់បង្កាត់ភ្លើងស្នេហ៍ស្ងាត់ៗ ជាមួយតារាចម្រៀង សម្បូរសាច់ដើមទ្រូង នាង ស៊ឹម ថៃណា ។

តាមរយៈរូបថត ត្រូវបានគេយកមកបង្ហោះ ជាសាធារណៈ នៅលើបណ្តាញទំនាក់ទំនង សង្គម Facebook បានបញ្ជាក់ឲ្យឃើញ ពីភាពស្និទ្ធស្នាល ផ្អែមល្ហែម អង្គុយកៀកកើយឱបរឹតគ្នា ប្រៀបដូចជាគូស្នេហ៍ រវាងតារាសម្តែងជើងចាស់ លោក យុត្ថារ៉ា ឆានី និងតារាចម្រៀង កញ្ញា ស៊ឹម ថៃណា ដែលនេះជាលើកទី១ហើយ បន្ទាប់ពី លោក យុត្ថារ៉ា ឆានី បានលែងលះអតីតភរិយា អ្នកនាង ចន ច័ន្ទលក្ខិណា មក គឺគេមិនធ្លាប់ឃើញរូបលោក បង្ហាញភាពជិតដិត ជាមួយនារីណាម្នាក់ឡើយ។ ទើបតែពេលនេះ ស្រាប់តែមាន រូបថតផ្អែមល្ហែម ជាមួយ តារាចម្រៀង ស៊ឹម ថៃណា ដែលជាដើមហេតុ ធ្វើឲ្យទស្សនិកជនជាច្រើន មានការចម្ងល់ថា តារាសម្តែង និងចម្រៀងមួយគូនេះ មានចំណងស្នេហាជាមួយគ្នា តាំងពីពេលណា?

បើតាមរូបថត ដែលគេយកមកបង្ហោះនោះ គឺសង្កេតឃើញថា តារាមួយគូនេះ កំពុងតែញុំាបាយជាមួយគ្នា និងបញ្ចេញកាយវិកាកៀកកើយ ស្អិតល្មួតប្រៀបដូចស្រមោច និងស្ករ ។ តាមរយៈការបង្ហាញរូបថត បែបនេះ ត្រូវបានទស្សនិក ជនជាច្រើន គិតថា តារាមួយគូនេះ មានទំនាក់ ទំនងស្នេហា ជាមួយគ្នាពិតមែន ឬក៏គ្រាន់តែជាឆាកល្ខោន បញ្ឈឺចិត្តអតីតភរិយា?

ទាក់ទងនឹងព័ត៌មានលេចឮថា តារាប្រុស លោក យុត្ថារ៉ា ឆានី និងតារាចម្រៀង ស៊ឹម ថៃណា ត្រូវគេសង្ស័យថា បង្កាត់ភ្លើងស្នេហ៍ ជាមួយគ្នានោះ គេហទំព័រ LookingTODAY មិនអាចទាក់ទង ទៅតារាទាំងពីរនាក់នេះ បាននៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ បានទេ ខណៈស៊ឹម ថៃណា បានប្ដូរ លេខទូរស័ព្ទ ចំណែកលោក យុត្ថារ៉ា ឆានី មិនអាចខលចូលបាន៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល