ភ្នំពេញ៖ នេះជាលើកទី២ហើយ សម្រាប់តារាចម្រៀង និងសម្តែងកញ្ញា គង់ ចានរដ្ឋា ដែលក្តាប់បានឱកាសចេញទៅកើប ដុំប្រាក់ដុល្លារនៅក្រៅប្រទេស ដោយលើកទី១ នាងទទួលបានការហៅចេញទៅច្រៀង និងសម្តែងលើទឹកដីសហរដ្ឋអាម៉េរិក រយៈពេលជាង៣ខែ ។ ដោយឡែកក្នុងពេលនេះ រដ្ឋា ក៏ទើបទទួលបានឱកាសនៃការអញ្ជើញ ជាថ្មីម្តងទៀតរបស់ប៉ុស្តិ៍ទូរទស្សន៍ នៅប្រទេសអូស្ត្រាលី ដើម្បីចេញទៅច្រៀងសម្តែងនៅទីនោះ ។

ប្រាប់គេហទំព័រកម្សាន្ត LookingTODAY តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៥ តារាសម្តែងមានដើមកំណើត ពីខេត្តសៀមរាបកញ្ញា គង់ ចាន់រដ្ឋា បាននិយាយឱ្យដឹងថា បច្ចុប្បន្នអាជីពសិល្បៈ ក្នុងស្រុករបស់ខ្លួន មានការមមាញឹកច្រើន ព្រោះរដូវកាលនេះ ជាពេលវេលាដែលត្រូវចេញទៅច្រៀង តាមកម្មវីធីប្រគំតន្រ្តីមួយចំនួនទាំងនៅក្នុងក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា ។ ជាងនេះទៅទៀត ក៏រវល់ថតក្នុងឱកាសមុនបុណ្យចូលឆ្នាំថ្មីមកដល់ផងដែរ ។

តារាចម្រៀងស្រអែមស្រស់ គង់ ចាន់រដ្ឋា បាននិយាយទៀតថា «ឥឡូវនេះ ក្រៅតែពីការងារសិល្បៈច្រៀង និងសម្តែងក្នុងស្រុកខ្ញុំ ក៏កំពុងរៀបចំចេញ ទៅច្រៀងនៅក្រៅប្រទេស ដោយសារថ្មីៗនេះ គឺមានខាងទូរទស្សន៍មួយនៅប្រទេសអូស្ត្រាលី គេបានទាក់ទងមកហៅខ្ញុំ ដើម្បីឱ្យចេញទៅសម្តែងនៅទីនោះរយៈពេលជាង១ខែ ។ បច្ចុប្បន្ន ខ្ញុំកំពុងតែរត់ឯសារទៅស្ថានទូត ដើម្បីស្នើសុំបានចេញទៅច្រៀងនៅទីនោះ» ។

កញ្ញា គង់ ចាន់រដ្ឋា បានបន្តទៀតថា បើតាមគម្រោង នាងនឹងត្រូវស្ពាយវ៉ាលីស ឡើងយន្តហោះ ចេញទៅប្រទេសអូស្ត្រាលី ក្នុងអំឡុងពាក់កណ្តាលខែឧសភា ឆ្នាំ២០១៥ខាងមុខនេះ តែនាងក៏នៅមិនទាន់ ច្បាស់១០០ភាគរយ នៅឡើយទេ ព្រោះមិនទាន់ទទួលបានវីសា (ទិដ្ឋាការ) ពីស្ថានទូត ។ គង់ ចាន់រដ្ឋា បានបញ្ជាក់ទៀតថា នេះជាលើកទី២សម្រាប់ ខ្លួននាងផ្ទាល់ដែលមានឱកាស ចេញទៅសម្តែង និងច្រៀងនៅក្រៅប្រទេស ក្រោយពេលលើកទី១ នាងទទួលបានការអញ្ជើញ ចេញទៅច្រៀងលើដែនដីប្រទេសអាម៉េរិក៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល