ភ្នំពេញៈអ្នកនាង សារ៉ាយ សក្ខណា បន្ទាប់ពីរៀបការ ជាមួយស្វាមី ជាអាណិកជនខ្មែរ រស់នៅ អាមេរិក លោក កែវ ប៊ុនមេត្រី កាលពី ចុងឆ្នាំ២០១៣ រួចមក នាងបានសម្រេច ចិត្តដើរចេញ ពី សិល្បៈ ទៅសម្ងំរស់នៅលើគំនរមាសប្រាក់ សាងសុភមង្គល ដោយមិនខ្វល់ពីការមកសន្សំប្រាក់ មួយកាកមួយសេន នៅហាលថ្ងៃហាលខ្យល់ បានពីការងារសិល្បៈ ដូចពេលមុនៗទៀតឡើយ ។
អតីតតារាសម្តែង សម្បុរស្រអែមស្រស់ អ្នកនាង សារ៉ាយ សក្ខណា បានចាកចេញទៅរស់នៅ សហរដ្ឋអាមេរិក តាមស្វាមី តាំងពីពាក់កណ្តាល ខែមករា ឆ្នាំ២០១៤ មកម្ល៉េះ ដោយនៅពេល នាងចេញទៅរស់ នៅក្រៅប្រទេសនោះ នាងបានដកឃ្លាឆ្ងាយ ពីការ ថតរឿង ស្ទើរតែធ្វើឲ្យ ទស្សនិកជនភ្លេចមុខ នាងបាត់ទៅហើយ ។

ស្របពេលជាមួយគ្នានោះ ក៏មានប្រភពពីអ្នកសិល្បៈ ដែលធ្លាប់មានភាពស្និទ្ធស្នាល ជាមួយ អ្នក នាង សារ៉ាយ សក្ខណា បានទម្លាយឲ្យដឹងថា នៅក្នុងពេលឆាប់ៗខាងមុខនេះ តារាសម្តែង មាន ភាពលេចធ្លោ ប្រចាំឆ្នាំរូបនេះ មានគម្រោង វិលត្រឡប់មកផ្តើមការងារ សម្តែងជាថ្មីម្តងទៀត ព្រោះថា នាងកំពុងតែមានគម្រោង ជិះយន្តហោះ មកលេងស្រុករយៈពេល២-៣ខែ ។

ប្រភពដដែល បានប្រាប់ឲ្យដឹងទៀតថា ដោយសារតែសមត្ថភាព និងទេពកោសល្យ ក្នុងការ សម្តែង របស់ សក្ខណា ធ្វើឲ្យអ្នកដឹកនាំរឿង តាមផលិតកម្មនានា មានការចាប់អារម្មណ៍ បើទោះ ជាពេលនេះនាង បានប្រកាសក្តែងៗថា ឈប់ពីសិល្បៈហើយក៏ដោយ ។ ប៉ុន្តែសម្រាប់នាង នៅ តែមានទីផ្សារខ្ពស់ ត្រូវបានគេទាក់ទងសម្ដែង ជាតួឯកដដែល ។ ជាក់ស្តែងដូចពេលនេះ គ្រាន់ តែដឹងថា នាងមានគម្រោងវិល មកលេងស្រុក ក៏មានអ្នកដឹកនាំរឿងខ្លះ បានត្រៀមរឿង និង តំណែងតួឯក សម្រាប់នាងមិនតិច ជាង២រឿងទេ ក្នុងរយៈពេលជិត៣ខែនេះ ។

ប្រភពខាងលើ បានប្រាប់ឲ្យដឹងទៀតថា សម្រាប់តារាសម្តែង សារ៉ាយ សក្ខណា នៅតែមាន ទី ផ្សារមិនថា ការថតរឿង ឬស្ពតនោះទេ គឺមានការប្រជែងគ្នាតែម្តង។ នៅក្នុងនោះមានការងារ មួយចំនួន ត្រូវបានម្តាយរបស់នាង បានទទួលទុក សម្រាប់កូនស្រីពេលមកលេងស្រុក ក្នុងពេល ឆាប់ៗខាងមុខនេះ ពោលរង់ចាំតែនាងមកដល់ និងចាប់ផ្តើមការងារតែម្ដង ។ សម្រាប់ព័ត៌មាន លេចឮថា តារាស្រីល្បីឈ្មោះ អ្នកនាង សារ៉ាយ សក្ខណា មានគម្រោង មកលេងស្រុកនេះ LookingTODAY បានព្យាយាមទាក់ទង ទៅម្តាយរបស់នាង ដើម្បីសាក សួរបន្ថែមពីរឿងនេះ ប៉ុន្តែ មិនអាចទាក់ទងបាន ដោយលេខទូរស័ព្ទដែលគាត់ធ្លាប់ ប្រើត្រូវបាន បុរសម្នាក់លើក ហើយ និយាយយ៉ាងខ្លីថា “ ម៉ាក់ បង សក្ខណា មិននៅទេ ហើយពេលនេះខ្ញុំកាន់ ទូរស័ព្ទជំនួសគាត់” និយាយបានតែប៉ុណ្ណេះ ក៏ចុចផ្ដាច់ទូរស័ព្ទតែម្ដង ៕

ផ្តល់សិទ្ធិ ៖ ដើមអំពិល