ភ្នំពេញ៖ តារាចម្រៀងស្រីស្រគត់ស្រគំ ញញឹមមានមន្តស្នេហ៍ ឈិត សុវណ្ណបញ្ញា ហាក់កាន់តែស្ងប់ស្ងាត់ទៅៗដោយ គេពុំបានឃើញ បទចម្រៀងចេញលក់ទីផ្សារ ដូចតារាចម្រៀងរួមទ្រនំដទៃឡើយ ខណៈដែលតារាច្រៀងស្រីផ្សេងៗ ទៀតចេញបទចម្រៀង ព្រោងព្រាត ។ ការលេចមុខលេចមាត់ លើឆាកតន្ត្រីវិញ ក៏ស្ទើរតែលែងមាន ព្រោះឆាកតន្ត្រី ឥលូវមានមុខតែ ឱក សុគន្ធកញ្ញា, ពេជ្រ សោភា និង ទេព បូព្រឹក្ស ក្រៅពីនោះ ហាក់មិនសូវបានឡើង ឆាកដូច គ្នាឡើយ។

ជាញឹកញយ ឈិត សុវណ្ណបញ្ញា ត្រូវបានលេចឮរឿងភ្ជាប់ពាក្យ ជាមួយបុរសក្រៅប្រទេស ដូចជា កាណាដា និង អូស្ត្រាលី ជាដើម តែគ្មានដំណឹង ពិតប្រាកដសោះថា បុរសណាម្នាក់ ជាគូស្នេហ៍ពិតរបស់នាង ។ ឈិត សុវណ្ណបញ្ញា ខ្លួនឯងផ្ទាល់ ក៏ចេញមុខបដិសេធន៍ជារឿយៗ ក្នុងដំណឹងស្នេហានាងដែរ ។ អ្នកគាំទ្រម្នាក់ បាននិយាយថា គេស្ទើរតែអស់អារម្មណ៍ រង់ចាំបទចម្រៀងថ្មីៗទៀតហើយ ព្រោះការរង់ចាំកាន់តែឆ្ងាយទៅៗ គ្មានបទចម្រៀងថ្មី ឈិត សុវណ្ណបញ្ញា ណាមួយ ចេញលក់ទៀតទេ ។ សូម្បីតែបទចម្រៀង «ផ្គរបប៉ៃលិន» ដែលទទួលបានការគាំទ្រច្រើន ក៏មិនទាន់ចេញលក់ដែរ មានតែនៅក្នុងយូធូប ប៉ុណ្ណោះ ។

ប្រភពដដែលបន្តថា ជាការពិត គេដឹងថា ឈិត សុវណ្ណបញ្ញា ត្រូវបានខាងផលិតកម្ម មិនសូវអើពើ ដូចតារាចម្រៀង ដទៃឡើយ តែក៏មិនគួរទុកចោលឲ្យស្ងាត់ជ្រងំដូចនេះដែរ ព្រោះនាងក៏ជាតារាចម្រៀងស្រី មានសមត្ថភាព និងទឹកដម សំឡេងល្អ ពិសេសអត្តចរឹក ពិបាករកអ្នកល្អដូចណាស់ ។ អ្នកគាំទ្រ ឈិត សុវណ្ណបញ្ញា ចង់ឃើញវត្តមាននាងឡើង វិញពិសេសបទ ចម្រៀងថ្មីៗ ក្នុងផលិតកម្មផងខ្លួន។

ឈិត សុវណ្ណបញ្ញា មិនអាចសុំការបំភ្លឺ ជុំវិញមូលហេតុ នៃភាពស្ងប់ស្ងាត់នេះឡើយ តែគេហទំព័រ LookingTODAY រង់ចាំការបំភ្លឺ ពីការបាត់មុខបាត់មាត់របស់ ឈិត សុវណ្ណបញ្ញា ពីសង្វៀនសិល្បៈ ដែលពោរពេញ ទៅដោយការប្រកួត ប្រជែងនេះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល