ព័ត៌មានកីឡា៖ ព្រឹត្ដិការណ៍ប្រកួតដ៏ធំ ប្រចាំសតវត្សកាលពីម្សិលមិញរវាង Floyd Mayweather ប៉ះជាមួយ Manny Pacquiao ត្រូវបានស្ដែងឡើងនូវលទ្ធផល Floyd Mayweather ឈ្នះកីឡាករ Manny Pacquiao ដោយពិន្ទុ ។

ព្រឹត្ដិការណ៍ប្រកួតដ៏កក្រើកពិភពលោក កាលពីថ្ងៃម្សិលមិញលើ សង្វៀនប្រកួត MGM Grand ក្នុងទីក្រុង Las Vegas រវាងម្ចាស់ខ្សែក្រវ៉ាត់ WBO គឺ Manny Pacquiao ប៉ះជាមួយ ម្ចាស់ខ្សែក្រវ៉ាត់ WBC គឺ Floyd Mayweather បានបង្ហាញលទ្ធផលជាឯកច្ឆ័ន្ធ គឺ Floyd Mayweather យកឈ្នះលើ Manny Pacquiao ដោយពិន្ទុ ។

យោងតាមការសម្រេចផ្ដល់ពិន្ទុរបស់ ចៅក្រមទាំងបីក្នុងទឹកប្រកួតនីមួយៗ ចៅក្រមទី១ គឺលោក Glenn Feldman, ចៅក្រមទី២ គឺលោក Burt Clements និង ចៅក្រមទី៣ គឺលោក Dave Morentti បានសម្រេចថា Floyd Mayweather ទទួលបានពិន្ទុច្រើន ជាង Manny Pacquiao បន្ទាប់ពីបូកសរុបទាំង ១២ ទឹក ។

ទន្ធឹមនឹងការសម្រេចផ្ដល់ពិន្ទុពីចៅក្រមទាំង៣នាក់ ដោយ Floyd Mayweather ជាអ្នកទទួលបានជ័យជំនះនោះ ក៏មានការផ្ទុះឡើងនៅការិះគន់យ៉ាងខ្លាំងផងដែរ ស្ទើតែ ៨០ គាគរយនៃអ្នកចូលរួមទស្សនា មិនយល់ស្រប នឹងសម្រេចនោះឡើយ មិនត្រឹមតែប៉ុណ្ណោះ បើសូម្បីតែកីឡាករ Manny Pacquiao ផ្ទាល់ក៏មិនអស់ចិត្ដដែរថា គាត់បែជាចាញ់ទៅវិញ។

ស្របនឹងការបរាជ័យនេះ Pacquiao បានទទួចថា គាត់បានវ៉ៃចូលច្រើនណាស់ដែរ ដែលជឿជាក់ណាស់ថានឹងទទួលបានជ័យជំនះប៉ុន្ដែនៅតែចាញ់ដដែល។

ថ្វីត្បិតតែការប្រកួតនេះ មិនបានផ្ដល់ឲ្យនូវលទ្ធផលជោគជ័យ ក៏ពិតមែន ប៉ុន្ដែសម្រាប់សម្លេងគាំទ្ររបស់ Manny Pacquiao កាន់តែកើនឡើងទ្វេដង ទាំងប្រជាជាតិហ្វីលីពីន និង ខាងក្រៅ។ ប៉ាក់គីអៅ នៅតែញញឹម និង មានមោទនភាពចំពោះការសម្រេចលទ្ធផល បើទោះបីជាគាត់ចាញ់ក៏ដោយ ។ ហើយមិនត្រឹមតែប៉ុណ្ណោះ គាត់ក៏សូមលើកដៃសំពះដល់ប្រិយមិត្ដទាំងអស់ ដែលបានស្រលាញ់នឹងគាំទ្រគាត់ រហូតមក ។

<object width="500" height="300" data="http://www.youtube.com/v/Fe96ogyebuY&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Fe96ogyebuY&rel=1" /></object>

ដោយ៖ អឿ អ៊ុយ

ប្រភព៖ CNN,BBC