ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា មកទល់នឹងពេលបច្ចុប្បន្នភាព ព្រឹកថ្ងៃច័ន្ទ បើតាមសេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ចំនួនអ្នកស្លាប់ នៅឯតំបន់ ហ្គាសា បានកើនឡើង លើសពី ១ ពាន់នាក់បាត់ទៅ ហើយ ស្របពេលដែល ភ្លើងសង្គ្រាមនៅក្នុងតំបន់នេះ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតែបន្តក្តៅ គគុកនៅឡើយ បើទោះជាមានការស្នើសុំ ក៏ដូចជា យល់ស្រប ស្តីពីបទឈប់បាញ់ ជាបន្តបន្ទាប់ យ៉ាង ណាក៏ដោយចុះ ។

គួរបញ្ជាក់ថា ចំនួនជនរងគ្រោះ បានចាប់ផ្តើម កើនឡើងយ៉ាងគំហុក ក្រោយ ពីមានការវាយប្រហារ ជា បន្តបន្ទាប់ ពីអ៊ីស្រាអែល មកលើតំបន់ ហ្គាសា ស្ទ្រីព ខណៈមានបញ្ហាប្រឈម ជាមួយនឹងក្រុមហាម៉ាស់ ចាប់តាំងពីថ្ងៃទី ៨ កក្កដា មកម្ល៉េះ តួយ៉ាង របាយការណ៍ បញ្ជាក់ថា ក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ ចុងក្រោយនេះ ចំនួនជនរងគ្រោះ ភាគច្រើនជាជនស៊ីវិល ប៉ាឡេស្ទីន លើសពី មួយពាន់នាក់ បានស្លាប់ បាត់បង់ជីវិត ។

ប្រភពបន្តអោយដឹងថា បើទោះជាមានកិច្ចព្រមព្រៀង ពី ពីរភាគី អោយមានបទឈប់បាញ់ យ៉ាងណាក៏ ដោយចុះ តែនៅពេល បន្តបន្ទាប់ គេបានឃើញ មាន ការបាញ់ផ្តោះផ្តូរ គ្រាប់រ៉ុកកែត ទៅវិញទៅមក ដដែល ។ គួររំឭកថា កាលពីអំឡុងថ្ងៃអាទិត្យ ម្សិលមិញនេះ អ៊ីស្រាអែល បានបើកការវាយប្រហារដ៏សា ហាវនិងរន្ធត់ហួស ពោល ធ្វើការវាយប្រហារ កំទេចក្រុង ត្រឹម តែប៉ុន្មានវិនាទី តែប៉ុណ្ណោះ ពោលធ្វើការ វាយប្រហារ ២០ នាទីមុននឹងមានការយល់ព្រម ស្តីពី បទ ឈប់បាញ់ រយៈពេល ២៤ ម៉ោង ខណៈការ វាយប្រហារមួយនេះ អាចកើតឡើងទៅបាន បន្ទាប់ពី ក្រុម ហាម៉ាស់ បាញ់គ្រាប់រ៉ុកកែត វាយប្រហារ អ៊ី ស្រាអែល ។

យ៉ាងណាមិញ ដោយងាកក្រឡេក មើលឃើញ វិបត្តិមួយនេះ កាន់តែធ្ងន់ធ្ងរទៅៗ រដ្ឋលេខាធិការអង្គការ សហប្រជាជាតិ លោក បាន គីមូន និង លោក បារ៉ាក់ អូបាម៉ា បេក្ខភាព ប្រធានា ធិបតី សហរដ្ឋអាមេរិក បានទទូច អោយពីគ្រប់ភាគី ទទួលយក នូវបទឈប់បាញ់អោយបានភ្លាមៗ និងដោយគ្មានលក្ខខ័ណ្ឌ៕

<object width="499" height="428" data="http://www.youtube.com/v/NANqcKIrbV0&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/NANqcKIrbV0&rel=1" /></object>

<object width="498" height="427" data="http://www.youtube.com/v/bwhjZVvepTw&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/bwhjZVvepTw&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ៊ែរតេ