ខ្សែវីដេអូខ្លីៗចំនួនពីររឿងមានចំនងជើងថា ការជួញដូរព្រហ្មចារីយនិងរឿងជីវិតក្មេងស្រី
នៅក្នុងប្រទេសកម្ពុជា បានបង្ហាញអំពីសំដីពិតរបស់ នារីដែលបានរងគ្រោះធ្លាក់ខ្លូនរកស៊ី
បំរើផ្លូវភេទ នៅក្នុងប្រទេសកម្ពុជា។
តាមរយៈខ្សែវិដេអូនេះ យើងនឹងអាចដឹងថា គ្មាននរណាម្នាក់ចង់ធើ្វ និងចាប់យកមុខរបរ
បំរើផ្លូវភេទនោះទេ ពួកគេចង់បាន ការងារមួយដែលល្អ និងប្រសើរ ដើម្បីអោយជីវិរបស់
ពួកគេកាន់តែប្រសើរឡើង។
នារីម្នាក់នៅក្នុងវិដេអូ ការជួញដូរព្រហ្មចារីយ បាននិយាយថា � ពេលដែលរូបនាងអង្គុយ
នៅក្នុងកញ្ជាក់ ហើយបុរសជាច្រើនបានមកជ្រើសរើសនាងនៅខាងក្រៅកញ្ជាក់នោះ
នាងបានគិតថារូបនាងគ្មានតំលៃអី្វសោះ វាហាក់បីដូចជា សត្វត្រីដែលគេរើសហើយ និង
តថ្លៃ ហើយបុរសដែលនាងបានដេកជាមួយ មានរហូតដល់៧០០នាក់ ក្នុងរយៈពេលត្រឹម
តែមួយឆ្នាំតែប៉ុណ្ណោះ។
ចំនែកឯនារីម្នាក់ទៀតនៅក្នុងវិដេអូ ជីវិតក្មេងស្រីនៅក្នុងប្រទេសកម្ពុជាក៏បាននិយាយថា
មុខរបរជាស្រីខារ៉ាអូខេ វាពិតជាយ៉ាប់ណាស់ វាហាក់បីដូចជាទំនិញនិងជារបស់មួយ ដែល
ទុកសំរាប់អោយគេធើ្វបាប ហើយរូបនាងពុំអាចហាមឃាត់ភ្ញៀវនោះទេ គឺដើម្បីប្រាក់នាង
សុខចិត្តស៊ូទ្រំា។
តាមសំដីរបស់នារីទំាងពីរនាក់នេះ យើងអាចដឹងថា ពួកគេពិតជាមានផលលំបាក និងទទួលការឈឺចាប់យ៉ាងខ្លំាង មិនតែប៉ុណ្ណោះ នាងពុំហ៊ានប្រកែក តវ៉ា ជាមួយភ្ញៀវឡើយ
មានតែស៊ូទ្រំាដើម្បីប្រាក់ សំរាប់ផ្តត់ផ្តង់ជីវភាពគ្រួសារប្រចំាថៃ្ង។
ដូច្នេះដើម្បីអោយលោកអ្នក កាន់តែជ្រាបច្បាស់អំពើសំដីរបស់ពួកគេ Camnews នឹងបង្ហាញជូននូវវិដេអូខ្លីៗដួចខាងក្រោមនេះ:
វិដេអូការជួញដូរព្រហ្មចារីយ
វិដេអូជីវិតក្មេងស្រីនៅក្នុងប្រទេសកម្ពុជា
http://www.youtube.com/watch?v=gXSQBDFAwNY
ដោយ ខេមរៈ