CamNews

ធ្លាក់​យន្ដហោះ​នៅ​បែ​ល​ហ្សិ​ក មនុស្ស ១១នាក់ បាត់បង់​ជីវិត

យន្ដហោះ​មួយគ្រឿង ដឹក​អ្នក​លោត​ឆត្រ ១០នាក់ កាលពី​ម្សិលមិញ បាន​ធ្លាក់ភ្លាមៗ បន្ទាប់ពី​បាន​ហោះ​ឡើង នៅ បែ​ល​ហ្សិ​ក បណ្ដាលឱ្យ​មនុស្ស​ទាំងអស់​នៅលើ​យន្ដហោះ បាត់បង់​ជីវិត។

ទំព័រ AFP រាយការណ៍​ថា ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ បាន​កើតឡើង​នៅវេលា​ម៉ោង ១៦ កាលពី​ម្សិលមិញ (ម៉ោង​ក្នុងស្រុក) នៅ​តំបន់ Fernelmont ភាគ​អាគ្នេយ៍​រាជធានី Brussels ចម្ងាយ ៧៥ ​គីឡូ​ម៉ែត្រ។

Jean-Claude ចៅហ្វាយ​តំបន់ Nihoul Fernelmont ថ្លែងថា ៖ “មាន​មនុស្ស​ស្លាប់​ចំនួន ១១នាក់ រួមមាន​អ្នកបើកបរ​យន្ដហោះ​ម្នាក់ និង​អ្នក​លោត​ឆត្រ ១០នាក់ ក្នុងនោះ​មាន​ស្ដ្រី​ម្នាក់។ យន្ដហោះ​នេះ បាន​ចេញ​​ដំណើរ​ពី​តំបន់​ហោះហើរ Temploux និង​បាន​ធ្លាក់ចុះ​លើ​វាលស្រែ ក្រោយ​ការហោះហើរ​បាន​ប្រហែល ១០នាទី។ ក្រោយ​ការធ្លាក់ យន្ដហោះ​នេះ បាន​ឆេះ​ខ្ទេច រហូតដល់​មិនអាច​ចំណាំ​បាន។

ចៅហ្វាយក្រុង Namur នៅក្បែរ​តំបន់​កើតហេតុ ថ្លែងថា ស្ដ្រី​ម្នាក់​ដែល​បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​នេះ មាន​ឈ្មោះថា Maxime Prevot ។ នាង​បាន​ឡើង​យន្ដហោះ ដើម្បី​លោត​ឆត្រ​ជា​លើកដំបូង​របស់ខ្លួន ក្នុងឱកាស​ខួបកំណើត។ Michel Doumont ដែលជា​ប្រធាន​ក្រុម​ពន្លត់អគ្គីភ័យ Namur ឱ្យដឹងថា នៅពេល​ក្រុម​ពន្លត់អគ្គីភ័យ​ទៅដល់​កន្លែងកើតហេតុ យន្ដហោះ​ដែលមាន​ម៉ាស៊ីន​ពីរ​នេះ បាន​ឆាបឆេះ ហើយ​មនុស្ស​ទាំងអស់​នៅក្នុង​យន្ដហោះ បាន​បាត់​បង់ជីវិត។

សាក្សី​ម្នាក់ បាន​ប្រាប់​ទូរទស្សន៍​ក្នុងស្រុក RTL ថា ៖ “ខ្ញុំ​ឃើញ​យន្ដហោះ​នេះ ធ្លាក់​ស្លាប​ខាងស្ដាំ ពេល​កំពុង​ហោះហើរ។ ខ្ញុំ​បានឮ​សម្លេង​ផ្ទុះ​ដ៏​ធំ។ ខ្ញុំ​ក៏​មិនបាន​ឃើញ មាន​អ្នកណាម្នាក់ រួច​ចេញពី​យន្ដហោះ​ដោយ​ឆត្រ​នោះដែរ” ។

សាក្សី​ម្នាក់​ផ្សេងទៀត ឈ្មោះ Benoit Pierson បាន​មកដល់​កន្លែង​យន្ដហោះ​ធ្លាក់។ លោក​ថ្លែងថា ៖ “ម្នាក់​ក្នុងចំណោម​អ្នកជិះ​យន្ដហោះ នៅមាន​ជីវិត ត្រូវ​ប៉ះទង្គិច​ខ្លាំង ប៉ុន្ដែ​នៅរស់។ មនុស្ស​មួយចំនួន បាន​លោត​ចុះ​ពី​យន្ដហោះ ក្នុង​នាទីចុងក្រោយ បាន​ស្លាប់​នៅលើ​វាលស្រែ” ។

ព្រះមហាក្សត្រ Philippe បាន​យាង​មកដល់​កន្លែងកើតហេតុ កាលពី​រសៀល​ម្សិលមិញ ហើយនឹង​យាង​ទៅ​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព្វ។ នាយករដ្ឋមន្ដ្រី Elio di Rupo ថ្លែងថា គាត់​មានការ​សោក​ស្ដាយ​ជាខ្លាំង​នៅពេល​បានដឹង​អំពី​ព័ត៌មាន​នេះ ហើយ​លោក​ក៏បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក​ផងដែរ។

ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត ៖

៤៩ ត្រូវបានគេជឿថា ស្លាប់ ក្រោយយន្តហោះ អាកាសចរណ៍ឡាវ ធ្លាក់ចូលទន្លេមេគង្គ

បុរសម្នាក់ចាក់សាំង ដុតខ្លួន ក្បែរវិមានរដ្ឋសភាអាមេរិក

វីដេអូ ធ្លាក់យន្តហោះ ចំកន្លែងចតរថយន្តធនាគារ សម្លាប់មនុស្ស យ៉ាងហោច ១ នាក់

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ AFP/SkyNews