CamNews

លោកកឹម សុខា និងលោករ៉ុង ឈុន បាន ទៅដល់តុលាការហើយ

ភ្នំពេញ ៖ គិតត្រឹមម៉ោង៩និង២៥នាទី ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៤នេះ លោកកឹម សុខា អនុប្រធាន គណបក្សសង្គ្រោះជាតិ និងលោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជា ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានទៅ ដល់សាលាដំបូងរាជធានីភ្នំពេញ ហើយ ដើម្បីបំភ្លឺទាក់ទងទៅនិង ការចោទប្រកាន់ ញុះញង់ឲ្យប្រព្រឹត្តបទ ឧក្រិដ្ឋ ឬ ប្រព្រឹត្តអំពើបង្កឲ្យ មាន ភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម។

ប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមអ្នក គាំទ្រជាច្រើននាក់ បាននាំគ្នាមកខាងមុខ សាលាដំបូងរាជ ធានីភ្នំពេញ ។

សូមបញ្ជាក់ថា តំណាងអយ្យការសាលា ដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ បានចេញដីកាកោះហៅ លោកកឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិ និងលោក ប្រធានសមរង្ស៊ី ចូលទៅបំភ្លឺ នៅវេលាម៉ោង ៩និងម៉ោង១០ព្រឹកនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ជុំវិញសំណុំរឿងការញុះញង់ឱ្យ ប្រព្រឹត្ដបទឧក្រិដ្ឋ ឬប្រព្រឹត្ដអំពើបង្កឱ្យមាន ភាពវឹកវរធ្ងន់ធ្ងរ ដល់សន្ដិសុខសង្គម ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល