CamNews

មេដឹកនាំប្រឆាំងរបប ថាក់ស៊ីន លោក ស៊ូថេប លះបង់នយោបាយ ចាប់យកព្រះធម៌

ព័ត៌មានអន្តរជាតិ ៖  មេដឹកនាំចលនាប្រឆាំង របបថាក់ស៊ីន លោក ស៊ូថេប សម្រេចសាងផ្នូស ស្ងាត់ៗ នៅឯស្រុកកំណើត  ។ យោងតាមគេហទំព័រ ក្នុងស្រុក របស់ថៃ នៅថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ ២០១៤ នេះបានចុះផ្សាយ  ឲ្យ ដឹងថា លោក ស៊ូថេប ថងស៊ូបាន មេដឹកនាំប្រឆាំង របបថាក់ស៊ីន បានសម្រេច ចិត្ត សាងផ្នូស យ៉ាងស្ងៀមស្ងាត់ នៅស្រុកកំណើត ស្ថិតនៅក្នុងខេត្ត សុរ៉ាថានី ភាគខាង ត្បួងប្រទេស ថៃ  ។  ការសម្រេចចិត្ត របស់ព្រះភិក្ខុ ស៊ូថេប លើកនេះ គ្មានគ្រោងទុកជាមុន និងមិនបាន ប្រាប់សាច់ ញាតិឲ្យដឹងមុននោះទេ រួម  ទាំង មិនបានកំណត់ថ្ងៃ  លាសិក្ខាបថ និង គ្រោងចាំព្រះវស្សានៅវត្ត សួន មោក នៅឯស្រុកកំណើត។ កក្តានេះហើយ  ដែលជា ហេតុធ្វើឲ្យ មជ្ឈដ្ឋានមួយចំនួន សនិ្នដ្ឋានថា ភិក្ខុ ស៊ូថេប  អាច     នឹងធុញទ្រាន់នឹង ឆាកនយោបាយ ងាកមករកព្រះធម៌ដែល ជាទីពឹងទីរលឹក សម្រាប់ ជីវិតវ័យចំណាស់នេះ ព្រមទាំងលាចេញពី ឆាកនយោបាយ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ បាងកកប៉ុស្តិ៍ និង ដើមអម្ពិល