កាលពីចុងសប្តាហ៍មុន សមាគមន៍ BitTorrent ត្រូវទទួលព័ត៌មានដ៏គួរឲ្យសោកស្តាយ ដោយគេហទំព័រល្បីល្បាញ Btjunkie បានសម្រេចចិត្តបិទទ្វារដោយខ្លួនឯងដែលគ្មាន
ពេលកំណត់។ នេះ គឺសកម្មភាពមួយដើម្បីចៀសវាងនូវបញ្ហាច្បាប់ ដែលអាចកើតឡើង
បន្ទាប់ពី�មរណភាព� របស់ Megaupload កាលពីខែមករាកន្លងទៅ។
ចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ២០០៥ ឆ្លងកាត់រយៈពេល ៧ឆ្នាំ និងទទួលបានការអភិវឌ្ឍ
ជាបន្តបន្ទាប់ Btjunkie បានក្លាយទៅជាគេហទំព័រចែករំលែកទិន្នន័យតាមវីធី BitTorrent
ធំជាងគេបង្អស់លើពីភពលោក។ ក្នុងទំព័រ Homepage របស់ខ្លួន Btjunkie បានសរសេរថា៖ "នេះគឺជាសម្តីចុងក្រោយរបស់យើងខ្ញុំ។ ការសម្រេចចិត្តនេះពិតជាមិនងាយស្រួលឡើយ។ យើងខ្ញុំបានប្រយុទ្ធជាច្រើនឆ្នាំ ដើម្បីកម្មសិទ្ធិរបស់លោកអ្នក ក៏ប៉ុន្តែសម័យនោះបានផុត
ទៅហើយ។ នោះគឺជាបទពិសោធន៍គួរឲ្យចងចាំជាងគេក្នុងជីវិត។ យើងខ្ញុំសូមជូនពរអ្នក
ទាំងអស់ សូមទទួលបានភាពល្អប្រសើរ។"
អ្នកបង្កើត Btjunkie បានពន្យល់ថា យុទ្ធសាស្រ្តនៃគតិយុត្តិ ប្រឆាំងគេហទំព័រចែករំលែក
និងរក្សាទុកទិន្នន័យដូចជា Megaupload ឬ The Pirate Bay បានក្លាយទៅជាមូលហេតុ
ចម្បងដែលនាំឲ្យមានការសម្រេចខាងលើនេះ។ សេវាកម្មអនឡាញស្រដៀងគ្នាផ្សេង
ទៀត ក៏កំពុងស្ថិតក្នុងស្ថានភាពភ័យខ្លាចយ៉ាងខ្លាំង ក្រោយពីកម្លាំងសមត្ថកិច្ច ធ្វើការ
ចាប់ឃុំខ្លួន និងបិទទ្វារ Megaupload។
ឥទ្ធិពលពីព្រឹត្តិការណ៍ Megaupload កំពុងធ្វើឲ្យកក្រើកពិភពអ៊ីនធឹណែត។ បណ្តាគេហ
ទំព័រត្រូវកំណត់សកម្មភាពរបស់អ្នកប្រើប្រាស់ លុបទិន្នន័យក្នុងទ្រង់ទ្រាយធំ លុបគណ
នីណាដែលរំលោភកម្មសិទ្ធបញ្ញា ផ្អាកកម្មវិធីបង់លុយ .. សូម្បីតែ សេវាកម្មដែលពេញ
និយាមនៅស្រុកខ្មែរ ដូចជា Mediafire ក៏មិនផុតចេញពីរង្វង់មូលនេះបានទេ។ ក្រៅពីនេះ
ទិន្នន័យជាច្រើនក៏ស្រាប់តែបាត់ខ្លួន ឬ link ចែកចាយក៏មិនអាចបើកបាន។ល។
លោក Derek Labian, CEO របស់ Mediafire បាននិយាយ៖ �ប្រសិនបើមានអ្នកណាម្នាក់
លួចទិន្នន័យ យើងនឹងឈប់ឲ្យអោយអ្នកនោះប្រើសេវាកម្ម។ ពេលណាដែល Mediafire
ទទួលបានរបាយការណ៍អំពីទិន្នន័យមានកម្មសិទ្ធិដែលត្រូវចែកចាយខុសច្បាប់ ក្រុមហ៊ុន
នឹង ដកវាចេញជាបន្ទាន់�៕
ប្រភព៖ k14
ដោយ៖ មិនា