បងធំដ៏ល្បីឈ្មោះនៃពិភពអ្នកលេងម្នាក់ កំពុងអប់រំប្រៀនប្រដៅកូនប្រុស ពីមូលហេតុដែលកូនខ្លួនបានដើរបង្ករឿង រហូតធ្វើអោយគាត់ឈឺក្បាល វិលមុខ ដោះស្រាយគ្មានថ្ងៃលោះសោះ ។
ឳពុក៖ ប៉ាយល់ថា កូនឯងធ្វើជ្រុលបន្តិចហើយ បើមានរឿងអីជាមួយនរណា ក៏គួរនិយាយស្តីអោយដឹងសាច់រឿងជាមុនសិន ។បើនិយាយគ្នាមិនត្រូវចាំចាត់ការ មិនមែនរឿងអី បាញ់ប្រា់វភ្លាមនោះទេ ឯងធ្វើបែបហ្នឹងប៉ាពិបាកដោះស្រាយណាស់!

កូន៖ ប៉ុន្តែខ្ញុំមានហេតុផលណាប៉ា ខ្ញុំមិនមែនធ្វើអ្វីតក់ក្រហល់ ដោយអត្តនោម័តទេ ។ ការដែលខ្ញុំបាញ់កូនទាហានស្លាប់ ក៏ព្រោះតែវាសម្លឹងមើលមុខខ្ញុំ ហើយកូនគ្រូនៅសាលាក៏ដូចគ្នាដែរ ខ្ញុំបាញ់វា ក៏ព្រោះតែវាមិនអោយខ្ញុំចម្លងកិច្ចការធ្វើនៅផ្ទះ ។ចំនែកឯកូនប៉ូលិសដែលខ្ញុំផ្តាច់ជិវិតវា កាលពីម្សិលមិញ ក៏ព្រោះតែវាធ្វើឬក ដូចជាចង់ដណ្តើមសង្សាខ្ញុំ ។ខ្ញុំធ្វើដូចប៉ាគ្រប់យា់ង ខ្ញុំមានកំហុសត្រង់ណាប៉ា?
ឳពុក៖ ខុសគ្នាវើយ! គឺពេលអញធ្វើ អញមានអាយុ ៥០ឆ្នាំជាងទៅហើយ ! ចំណែកឯង ទើបតែអាយុ១0ឆ្នាំសោះ ហ៊ានដល់ម្លឹងទៅហើយ !។

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke