ភ្នំពេញៈ តារាចម្រៀង ធ្លាប់មានឈ្មោះបោះសំឡេង និងធ្លាប់ជាតារាសិចស៊ី កញ្ញា ស៊ឹម ថៃណា បានសម្រេចចិត្តដកខ្លួនចេញ ពីសិល្បៈស្ងាត់ៗ ធ្វើឲ្យទស្សនិកជន មានចម្ងល់ និងគិតថា ការដក ខ្លួនរបស់នាង ប្រហែលជាមកពីសន្ទុះកេរ្តិ៍ឈ្មោះ មិនសូវទទួលបានការគាំទ្រខ្លាំង ទើបធ្វើឲ្យនាង មានការព្រួយបារម្ភ និងគ្មានសង្ឃឹមជ្រោង ប្រជាប្រិយភាពឡើងវិញ បានឡើង ទើបធ្វើឲ្យនាង បង្ខំចិត្ត បាយ បាយ ពីសិល្បៈ ។ ទោះជាមាន ការលើកឡើងបែបនេះ ក៏ដោយ ក៏ម្ចាស់សាម៉ីខ្លួន រូបនេះ មិនបានឈឺក្បាលហាលថ្ងៃ ចេញមុខបកស្រាយ ការពិត ប្រាប់ទៅដល់អ្នកគាំទ្រ របស់ ខ្លួនឡើយ ។

ក្រោយពីតារាចម្រៀង ស៊ឹម ថៃណា បានផ្អាកការងារសិល្បៈ បានមួយរយៈពេល គេសង្កេត ឃើញថា ក្នុងការរស់នៅ ក្នុងជីវិតឯកជនរបស់នាង ហាក់ដូចជាកាន់តែ មានភាពហ៊ឺហារ ស៊ី វិល័យ ខ្លាំងជាងពេលដែល នាងប្រឡូកសិល្បៈទៅទៀត ។មានប្រភពខ្លះធ្លាប់ បានបង្ហើបថា ការសម្រេចចិត្តឈប់ ពីការងារដែលនាង ស្រឡាញ់ពេញបេះដូងនេះ ប្រហែលជាមកពី ប្រជា ប្រិយភាពធ្លាក់ចុះ រកចំណូលមិនសូវបាន មិនសូវកាក់កប ទើបធ្វើឲ្យនាងងាក ទៅរកមុខរបរ ផ្សេង អាចរកចំណូល បានច្រើនជាងនេះ កាន់តែ សម្បូរលុយចាយមិនខ្វះ ។

គេនៅចាំបានថា បន្ទាប់ពីនាងបានឃ្លាតឆ្ងាយ ពីអាជីពសិល្បៈ នាងបានរៀបចំកម្មវិធីខួបកំណើត ជាលក្ខណៈទ្រង់ទ្រាយធំមួយ កាលពីរាត្រីថ្ងៃ២៥ វិច្ឆិកា ឆ្នាំ២០១៣ កញ្ញា ស៊ឹម ថៃណា ដែលនៅ ក្នុងពិធីនោះ នាងបានរៀបចំ យ៉ាងអធិកអធម មានវត្តមានភ្ញៀវកិត្តិយស ប្រុសស្រីល្បីៗ ឈ្មោះ ជាច្រើនដួង ចូលរួមអបអរក្នុងពិធីនោះ ។ ដោយធ្វើឲ្យទស្សនិកជន មានចម្ងល់ថា ហេតុអីបានជា ក្រោយពីនាងបញ្ចប់សិល្បៈ បែរជាបោះទុនរាប់ពាន់ដុល្លារ រៀបចំកម្មវិធីធំដុំ និងមិនត្រូវការ អ្នកសារព័ត៌មាន ចុះផ្សាយ និងបានប្រើពាក្យសម្ដី មិនសមរម្យដាក់ អ្នកកាសែតទៀតផង ។ បញ្ហានេះហាក់បង្កប់ នូវអាថ៌កំបាំងអ្វីមួយ នៅពីក្រោយពិធីខួបកំណើត ក្នុងហាងដ៏ស៊ីវិល័យមួយ នេះ ។

ពាក់ព័ន្ធទៅនឹងចម្ងល់គ្មានចម្លើយនេះ ត្រូវបានប្រភពជាផ្លូវការមួយ បានលួចបង្ហើបប្រាប់ LookingTODAY ឲ្យដឹងថា មូលហេតុដែលធ្វើឲ្យ កញ្ញា ស៊ឹម ថៃណា ផ្តាច់ខ្លួនពីសិល្បៈ ដោយមិន ដាច់អាល័យនោះ មិនមានន័យថា នាងបាក់ទឹកចិត្ត លែងហ៊ានប្រឡូក ព្រោះតែការធ្លាក់ប្រជា ប្រិយភាពទេ គឺមកពីនាងចង់ធ្វើតម្រូវចិត្ត ម្ចាស់ស្នេហ៍ ដែលកន្លងមកគេតែងតែរំអុកឲ្យនាង ឈប់ពីសិល្បៈហើយធានាឲ្យនាងរស់នៅយ៉ាងសុខស្រួល ជាមួយជីវភាព មួយហ៊ឺហារជាង ជីវិតក្នុងសិល្បៈ មិនថានាងចង់បាន អ្វីឡើយ គឺគេផ្គាប់ចិត្តនាងគ្រប់យ៉ាង។

ប្រភពខាងលើបាន ប្រាប់ឲ្យដឹងទៀតថា បុរសវ័យចំណាស់ ដែលសម្បូរទ្រព្យធន មានងារជា ឧកញ៉ារូបនោះ ក៏ជាអ្នកចាំទំនុកបម្រុង កញ្ញា ស៊ឹម ថៃណា ពីក្រោយខ្នង អស់រយៈពេលជាច្រើន ឆ្នាំមកហើយ ដោយសារតែការស្រឡាញ់ នាងងប់ខ្លាំង ទើបធ្វើឲ្យបុរសម្នាក់នោះ កើតចេញជា ភ្លើងប្រច័ណ្ឌ ដល់ថ្នាក់បង្ខំឲ្យ ស្រីស្នេហ៍បណ្តូលចិត្ត ឈប់ពីសិល្បៈ។ ក្រោយពី នាងឈប់ពី សិល្បៈភ្លាម លោក ឧកញ៉ារូបនោះ បានចាយទុនរាប់ពាន់ដុល្លារ រៀបចំពិធីជប់លៀងខួបកំណើត មួយ ឲ្យនាង ដើម្បីជាការលួងចិត្ត។ ដូច្នេះហើយបានជាថ្ងៃ រៀបចំពិធីខួបកំណើតនោះ នាងបាន ដេញ អ្នកកាសែតផ្អើលពេញហាង មិនឲ្យចូលរួមថត យកទិដ្ឋភាពក្នុងពិធី ព្រោះតែខ្លាចថតជាប់ រូបប្រុសកំណាញ់ចិត្ត អាចបែបការណ៍ដឹង ដល់ប្រពន្ធដើមក៏ថាបាន។

ទាក់ទងនឹងការលើកឡើងនេះ LookingTODAY មិនអាចទាក់ទងទៅតារាសិចស៊ី កញ្ញា ស៊ឹម ថៃណា ដើម្បីឲ្យនាងបញ្ជាក់ ពីការលើកឡើងនេះបានទេ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤នេះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល