USB គឺជាឧបករណ៍រក្សាទុកទិន្នន័យដ៏មានប្រយោជន៍ងាយស្រួលប្រើប្រាស់ប៉ុន្តែក៏ងាយនឹងជ្រុះ
បាត់ រឺងាយក្នុងការលួចយកផងដែរ។ ហើយដើម្បីការពារសុវត្ថិភាពរាល់ទិន្នន័យដែលមាននៅ
ក្នុង USB នោះ, VoiceLok គឺជា USB ថ្មីមួយដំបូងគេដែលត្រូវបានបំពាក់នូវមុខងារការពារសុវត្ថិ
ភាពដោយការប្រើប្រាស់សំលេងនិយាយបង្កើតឡើងដោយក្រុមហ៊ុន Hammacher-Schlemmer
របស់សហរដ្ឋអាមេរិក។ USB នេះមានទំហំ ៨GB និងមានតំលៃ ៤៨,៩៥ ដុល្លាអាមេរិកក្នុងមួយ
គ្រឿង ដែលនឹងអនុញ្ញាតអោយអ្នកប្រើប្រាស់ធ្វើការចាក់សោរ និងបើកសោរសុវត្ថិភាពសំរាប់
ចូលទៅប្រើប្រាស់រាល់ឯកសាររបស់ខ្លួនដោយការប្រើប្រាស់សំលេងនិយាយជំនួសអោយការ
វាយនូវលេខសំងាត់ដូចធម្មតា។

VoiceLok USB មិនតំរូវអោយធ្វើការដំឡើងបន្ថែមនូវកម្មវិធីណាមួយ រឺ driver ណាមួយដើម្បីប្រើ
ប្រាស់នោះឡើយ (អាចប្រើប្រាស់បានគ្រប់ម៉ាស៊ីនកុំព្យូទ័រទាំងអស់) ។ រាល់កម្មវិធីសំខាន់ៗគឺត្រួវ
បានបំពាក់រួចជាស្រេចនៅក្នុង USB នេះ។ សមិទ្ធិផលនេះត្រូវបានបំពាក់បន្ថែមនូវ microphone
មួយដើម្បីអោយអ្នកប្រើប្រាស់អាចបញ្ចូលលេខសំងាត់ដោយប្រើសំលេងនិយាយរបស់ខ្លួន។

ដោយឡែក VoiceLok នេះក៏មានផ្តល់ជូននូវដំណោះស្រាយដោយឡែកផ្សេងទៀតផងដែរដើម្បី
អាចចូលទៅប្រើប្រាស់រាល់ឯកសារក្នុង USB នេះ ក្នុងករណីដែលសំលេងរបស់អ្នកប្រើប្រាស់មាន
បញ្ហាខុសពីធម្មតារឺមិនអាចនិយាយបាន។ ជាក់ស្តែង នៅពេលដែលបង្កើតលេខសំងាត់ដោយការ
ប្រើប្រាស់សំលេងនិយាយ, VoiceLok ក៏ផ្តល់នូវជំរើសមួយផ្សេងទៀតសំរាប់បង្កើតលេខសំងាត់
ដោយការប្រើប្រាស់នូវពណ៌ដែលត្រូវបាន Encryption សំរាប់អ្នកប្រើប្រាស់ធ្វើការជ្រើសរើសផង
ដែរ។ នៅក្នុងករណីដែលសំលេងអ្នកប្រើប្រាស់មានបញ្ហា អ្នកប្រើប្រាស់អាចប្រើប្រាស់នូវរបៀប
ទី ២ នេះដើម្បីចូលទៅប្រើប្រាស់ឯកសាររបស់ខ្លួននៅក្នុង USB នោះបាន៕
<object width="500" height="300" data="http://www.youtube.com/v/zXI5QQ41Gck&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/zXI5QQ41Gck&rel=1" /></object>

ប្រភព៖ unitedgadget
ដោយ៖ រស្មី