CamNews

នគរបាល ប៉ុស្ដិ៍គគីរ កោះហៅ ក្រុមអ្នក កត់កន្ទុយលេខ និងបាល់ មកធ្វើ កិច្ចសន្យា

កណ្ដាល ៖ ដោយអនុវត្ត តាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងទទួលបញ្ជា ពីអធិការស្រុក ក្នុងការបង្រ្កាប និងទប់ស្កាត់បទល្មើស ក្នុងភូមិមូលដ្ឋានរបស់ខ្លួននោះ នាយនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំគគីរ ដឹកនាំដោយលោក ព្រំ សំណាង បានកោះហៅអ្នកកត់កន្ទុយលេខ និងកត់ភ្នាល់បាល់ នៅក្នុងផ្សារគគីរ មក ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពជាបន្ទាន់ ។

ជាក់ស្តែង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ នគរបាលប៉ុស្តិ៍ បានធ្វើការកោះហៅ ក្រុមអ្នកកត់កន្ទុយ លេខ និងបាល់ ភ្នាល់ដាក់លុយឲ្យមកធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពរបស់ពួកគេ។

លោក ព្រំ សំណាង មេប៉ុស្ដិ៍ឃុំគគីរ បានឲ្យដឹងថា ក្នុងប្រតិបត្តិការចុះហាមឃាត់ ឈានដល់ការនាំខ្លួនអ្នក កត់កន្ទុយលេខ អ្នកកត់ភ្នាល់បាល់នោះ មានឈ្មោះ ងោង សំអាង ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិកោះប្រាក់ ឃុំភូមិធំ ដែលលួចរកស៊ីកត់កន្ទុយលេខ និងបាល់ នៅក្នុងផ្សារគគីរ ឲ្យមកធ្វើកិច្ចសន្យា បញ្ឈប់ជា បន្ទាន់ ព្រោះគាត់មិនព្រមបញ្ឈប់ និងរឹងរូសចំពោះចំណាត់ការរបស់សមត្ថកិច្ច ។ លោកថា បើនៅតែបន្ត សកម្មភាពទៀត លោកនឹងចាត់វិធានការតាមផ្លូវច្បាប់ ។

ជាមួយគ្នាលោកមេប៉ុស្ដិ៍ ក៏បានឲ្យដឹងដែរថា លោកបានចាត់តាំងកម្លាំង ឲ្យធ្វើការស៊ើបអង្កេត ចំពោះអ្នកដែលញៀនល្បែងកន្លងមក នៅក្នុងមូលដ្ឋាន យកមកអប់រំ ហើយបើពួកគេមិនកែប្រែទេ នោះលោកនឹងចាត់ការតាមនីតិវិធី ។

អាជីវករ និងប្រជាពលរដ្ឋ នៅផ្សារគគីរនោះ បាននិយាយថា ចំពោះអ្នកកត់កន្ទុយលេខ អ្នកកត់ភ្នាល់បាល់ មានជាច្រើន នៅក្នុងផ្សារគគីរ មិនមែនមានតែម្នាក់នោះទេ ប៉ុន្តែពួកគាត់មិនឃើញ កោះហៅទៅដែរនោះទេ ហើយក៏មិនដឹងថា តើអ្នកផ្សេង បើកលេងដោយចំហបានជាគេមិនកោះហៅ សមត្ថកិច្ចកោះហៅតែអ្នកលួច លាក់លេង ឬយ៉ាងណា ?

ទាក់ទងបញ្ហានេះ លោក ប៉ា សំអិត អធិការស្រុកកៀនស្វាយ បានឲ្យដឹងថា លោកក៏បានដាក់បទបញ្ជាទៅ កាន់ប៉ុស្តិ៍ចំនួន៨ផងដែរ ដោយត្រូវតែអនុវត្ត នូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឲ្យបានជោគជ័យ និងមានតម្លាភាព ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល