ការដែលមានរូបរាងធាត់ហួស គឺមានន័យថា អាចប្រឈមមុខនឹងគ្រោះថ្នាក់ធំៗផ្នែកខុសភាព។
ប៉ុន្ដែ បុរសជនជាតិអង់គ្លេសម្នាក់ អាចនៅមានជីវិត បើទោះជាត្រូវបានមេរោគស៊ីសាច់មនុស្ស
មួយប្រភេទ វាយប្រហារ នេះគឺដោយសារតែគាត់មានទម្ងន់ ១៧១,៥គីឡូក្រាម។

បុរសម្នាក់ដែលមានឈ្មោះថា Russell Kimble អាយុ ៣៩ឆ្នាំ រស់នៅក្នុងទីរួមស្រុក Chatham
នៃតំបន់ Kent ប្រទេសអង់គ្លេស ត្រូវបានគ្រូពេទ្យពិនិត្យឃើញថា មានជម្ងឺឆ្លង មេរោគស៊ីសាច់
មនុស្ស( flesh-eating skin bug) នេះ នៅក្នុងការវះកាត់មួយ។ វាពិតជាគ្រោះថ្នាក់ណាស់ នៅ
ពេលប្រភេទមេរោគនេះ បានកើតកូនចៅ និងរាលដាលយ៉ាងឆាប់រហ័ស រហូតដល់គេអាច
និយាយបានថា រាងកាយរបស់ Russell Kimble នឹងត្រូវបានមេរោគនេះស៊ីអស់ក្នុងរយៈពេលខ្លី
បំផុត។ ស្ថិតក្នុងស្ថានភាពនេះ ក្រុមគ្រូពេទ្យមានការព្រួយបារម្ភជាខ្លាំង ហើយថា គាត់អាចរស់
នៅបានត្រឹមតែប្រហែល ២ម៉ោងទៀតប៉ុណ្ណោះ។

Russell Kimble និងប្រពន្ធជិតរៀបការ ឈ្នោះ Verity Ager

រយៈពេលមិនដល់ ២៤ម៉ោងផង ៧៣% នៃរាងកាយរបស់ Russell Kimble ត្រូវបានមេរោគនេះ
វាយប្រហារ។ ប្រសិនមិនបានព្យាបាលទាន់ពេល មេរោគនេះនឹងរាលដាលទៅផ្នែកខាងក្រោយ
និងផ្នែកខាងក្រោមនៃរាងកាយ។ ដោយសារតែមេរោគរាលដាលឆាប់រហ័សហូសពេក Russell
Kimble បានធ្លាក់ខ្លួនសន្លប់រយៈពេល ៩ថ្ងៃ ហើយគាត់ត្រូវបានវះកាត់ដល់ទៅ ២០លើក ដើម្បី
កាត់សាច់ជាច្រើនកន្លែងដែលមានមេរោគនោះចោល។

គ្រូពេទ្យឱ្យដឹងថា ដោយសារមានរាងកាយធំ ទម្ងន់ជាង ១៧០គីឡូក្រាម ទើប Russell Kimble
អាចយកឈ្នះលើមេរោគស៊ីសាច់មនុស្ស ហើយគាត់បានជាសះស្បើយឡើងវិញ ក្រោយការ
ព្យាបាលរយៈពេល ៧សប្ដាហ៍ ក្នុងមន្ទីរពេទ្យ Medway Maritime។

បច្ចុប្បន្ន Russell Kimble កំពុងមានគម្រោងរៀបការជាមួយមិត្តស្រី ឈ្មោះ Verity Ager អាយុ
៤៥ឆ្នាំ នៅខែតុលាខាងមុខ។ អ្នកទាំងពីរនេះ ពិតជាស័ក្ដិសមគ្នាខ្លាំងណាស់ ព្រោះតែមានទម្ងន់
ប្រហាក់ប្រហែលគ្នា Verity Ager មានទម្ងន់ស្រាលជាង Russell Kimble ត្រឹមតែ ៣២គីឡូក្រាម
ប៉ុណ្ណោះ។

ដោយ ៖ តារា
ប្រភព ៖ mirror