ប្រជាជនខ្មែរគ្រប់រូបតែងតែមានមោទនភាពជានិច្ចនឹងជាតិកំណើតរបស់ខ្លួន ធនធាន
ធម្មជាតិ និង កេរមរតកដ៏មហស្ចារ្យដែលបុព្វបុរសបាបន្សល់ទុកតាំងពីបុរាណកាលមក
ដោយរាប់បញ្ចូលទាំងភាសា ខ្មែរផង។ ដោយក្តីស្រលាញ់ ប្រជាជនខ្មែរបានខិតខំអភិរក្ស
និងអភិវឌ្ឍន៍ភាសាជាតិជាបន្តបន្ទាប់ទោះ ជាត្រូវឆ្លងស្ថានភាពលំបាកច្រើនលើកច្រើន
សារ នៅក្នុងអតីតកាលដ៏ជូរចត់ប៉ុណ្ណកា៏ដោយ។
ជាចំណែកមួយក្នុងការចូលរួមគាំទ្រភាសាដែលមានចំណាស់ដ៏យូរលង់ណាស់មកហើយ
នេះ Nokia បាន អភិវឌ្ឍន៍កម្មវិធីមួយអោយឈ្មោះថា Khmer MeeGO សំរាប់ដាក់អោយ
ដំណើរ ការលើស្មាតហ្វូន Nokia N9 ។ កម្មវិធីនេះផ្តល់លទ្ធភាពជូនអ្នកប្រើប្រាស់ ក្នុងការអានសារភាសាខ្មែរ ព័ត៌មានជាភាសាខ្មែរតាម គេហទំព័រនានាដែលប្រើពុម្ពអក្សរយូនីកូដ និងក្នុងការសរសេរអ៊ីមែល កំណត់ចំណាំផ្សេងៗ បញ្ចោញ មតិក្នុង Facebook ប្ញុផ្ញើសារ បញ្ជាក់ពីទឹកចិត្តស្រលាញ់ជាភាសាខ្មែរ ជូនញាតិមិត្តក្នុងឱកាសទិវានៃក្តី ស្រលាញ់ដ៏ខ្លី
ខាងមុខនេះ។
ក្រៅពីផ្តល់ជូននូវកម្មវិធីជាភាសាខ្មែរ Nokia N9 នៅមានផ្តល់កម្មវិធីពិសេសមួយទៀត
គឺរាល់ការជាវ Nokia N9 ចំនួន១គ្រឿង នឹងមានថែមជូនទូរស័ព្ទ Nokia ស៊ីមពីរ១គ្រឿង
ម៉ូដែល Nokia Asha 200 ដោយឥតគិតថ្លៃ ដែលកម្មវិធីនេះនឹងត្រូវចាប់ផ្តើមពីថ្ងៃទី ១១
ខែកុម្ភៈ ឆ្នាំ២០១២ ខាងមុខនេះតទៅ រហូតដល់អស់ពីស្តុកកំណត់នៅហាង Nokia ដែល
មានទីតាំងនៅតាមបណ្តោយមហាវិថីព្រះសីហនុ ទល់មុខទីស្ឋាក់ការក្រុមហ៊ុន Mobitel និងនៅតាមបណ្តាហាងមួយចំនួនទៀត។
ដោយ៖ Nokia