CamNews

អាកាសយានដ្ឋាន អន្តរជាតិ ចាប់ផ្តើម ពិនិត្យយ៉ាងម៉ត់ចត់ លើច្រកចេញចូល ខណៈ Ebola កំពុងគម្រាម ពិភពលោក

ព័ត៌មានអន្តរជាតិ ៖ អាកាសយានដ្ឋានអន្តរជាតិ   Heathrow ភាគខាងលិច ទីក្រុងឡុងដ៍ ប្រទេស អង់ គ្លេស បានចាប់ផ្តើមយុទ្ធនាការ តាម   ដានយ៉ាងម៉ត់ចត់  ទៅលើ​ក្រុមមនុស្សជាអ្នកធ្វើដំណើរ នៅតាម ច្រកចេញចូល យន្តហោះ ដែលបានធ្វើដំណើរចូល ចក្រភពអង់គ្លេស ពីបណ្តាប្រទេស ប្រ  ឈម ខ្លាំង និងហានិភ័យខ្លាំងជម្ងឺ Ebola នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រ ប៊ីប៊ីស៊ី ។

រដ្ឋលេខាធិការ សុខាភិបាល មានការគូសបញ្ជាក់អោយដឹងថា ករណីចម្លងវីរុស Ebola ត្រូវបានគេរំពឹង ទុកថាអាចនឹងចូលដល់ទីដី ចក្រភពអង់គ្លេស មុនពេលមកដល់នៃកម្មវិធីបុណ្យ នូអែល ។  គួរបញ្ជាក់ ថា យុទ្ធនាការ តាមដានយ៉ាងយកចិត្តទុកដាក់ ដោយមានការស្កេនផងនោះ (  Screening   )  ដើម្បីរក អោយឃើញថា ក្រុមអ្នកដំណើរ មានផ្ទុកវីរុស Ebola ឬក៏អត់ នឹងត្រូវធ្វើឡើង នូវ  ចក្រទី  ១ មុននឹងធ្វើ ការពង្រឹកយុទ្ធនាការទៅបណ្តាចក្រផ្សេងៗទៀត ក៏ដូចជា អាកាសយានដ្ឋានផ្សេងៗទៀត រួម មានដូច​ ជា ៖ Gatwick និង Eurostar ។

គួរបញ្ជាក់ថា គ្រាន់តែនៅក្នុងអំឡុងខែ កញ្ញា កន្លងទៅនេះ ក្រុមមនុស្សដែលជាអ្នកធ្វើដំណើរប្រមាណ ជាង ១០០០ នាក់ បានមកដល់ទឹកដី ចក្រភពអង់គ្លេស ដោយ  ធ្វើដំណើរ  ចាកចេញពីបណ្តាប្រទេស ផ្ទុះឡើងនូវមេរោគ Ebola ភាគខាងលិច នៃទ្វីបអាហ្រ្វិក ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី