ភ្នំពេញ ៖ សន្ដិសុខរបស់ក្រុមហ៊ុន MPA ម្នាក់ ដែលត្រូវបានក្រុមហ៊ុន បញ្ជូនទៅការពារ សន្ដិ
សុខ នៅស្ថានីយប្រេងឥន្ធនៈកាល់តិច តាមបណ្ដោយ ផ្លូវសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់ទឹក
ថ្លា ខណ្ឌសែន សុខ ត្រូវបានស្ដ្រីរងគ្រោះ ស្រែកឆោឡោ និងរួមជាមួយប្ដីចូល ទៅឃាត់ខ្លួន
ប្រគល់ ឱ្យសមត្ថកិច្ចមូលដ្ឋាន ក្រោយពីជន សង្ស័យរូបនេះ បានចូលទៅប៉ងចាប់រំលោភ
ខណៈដែលស្ដ្រីរងគ្រោះ ចូលទៅបត់ជើង តូចនៅក្នុងបន្ទប់អនាម័យរបស់ស្ថានីយប្រេង ខណៈ
ដែលប្ដីរបស់នាង បានឈប់រថយន្ដចាំនៅខាងក្រោយ កាលពីវេលាម៉ោង៨និង៣០នាទីយប់
ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣ ។

មន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ជន ល្មោភកាមរូបនេះ ឈ្មោះស៊ឹម ស៊ីថា អាយុ ២៤ឆ្នាំ
ស្នាក់នៅផ្ទះ ជួល ផ្លូវលំ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែន ជ័យ បច្ចុប្បន្ន ជាសន្ដិ
សុខរបស់ក្រុមហ៊ុន MPA ហើយត្រូវបានក្រុមហ៊ុន បញ្ជូនឱ្យមកយាមការពារនៅស្ថានីយប្រេង
កាល់តិច ស្ថិតនៅចំណុចកើត ហេតុ ខាងលើ។ ដោយឡែកនារីរងគ្រោះ ដែលជនសង្ស័យ
ចាប់រំលោភមិនបានសម្រេចនោះ ឈ្មោះហាង ស៊ីណាត អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ
ភូមិព្រៃព្រីង ខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ មុខរបរនៅផ្ទះ ។

បើតាមសមត្ថកិច្ច មុនពេលកើតហេតុ នារីរងគ្រោះនឹងប្ដី បានជិះរថយន្ដកាមរីបាឡែន ស៊េរីឆ្នាំ
២០០២ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2S-3427 ដោយប្ដីរបស់ ខ្លួន ឈ្មោះព្រាប សុ
វិជ្ជា ជាអ្នកបើក ធ្វើដំណើរចេញពីផ្ទះមិត្ដ ភក្ដិនៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។

លុះពេលពួកគេធ្វើដំណើរមកដល់ចំណុចស្ថានីយប្រេងកាល់តិច នារីជាភរិយា ឈឺបត់ជើងតូច
ក៏ឱ្យប្ដីចាំនៅខាងក្រៅ ហើយខ្លួនបានចូលទៅបត់ជើងតូច នៅក្នុងបន្ទប់អនាម័យរបស់ស្ថានីយ។
នៅពេលដែល កំពុងបត់ជើងតូចនោះ ស្រាប់តែជនសង្ស័យរូបនេះរុញទ្វារ ដើម្បីចង់ចាប់រំលោភ
ប៉ុន្ដែត្រូវបាននារីរងគ្រោះ ប្រតាយប្រតប់ស្រែកឆោឡោបង្កឱ្យមានការភ្ញាក់ផ្អើល និងឮដល់ប្ដី
របស់ខ្លួន ចូលមកចាប់ប្រគល់ឱ្យ សមត្ថកិច្ចតែម្ដង។

បច្ចុប្បន្នជនល្មោភកាមជាសន្ដិសុខឯក ជនរូបនេះ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការ
ដ្ឋាន នគរបាល ខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ផ្ដន្ទាទោសតាមផ្លូវ
ច្បាប់ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល