ភ្នំពេញៈ បុរសម្នាក់ត្រូវ បានរថយន្តកុងតឺន័រ កិនបែកក្បាលធ្លាយ ខួរស្លាប់ភ្លាមៗ នៅនឹង
កន្លែងតើតហេតុ ដោយសារតែម៉ូតូមួយគ្រឿង បើកបរឆ្លងផ្លូវ ប៉ះដៃចង្កូត ហើយបានគេច
បាត់ទៅ ហេតុការនេះកើតឡើង កាលពីវេលាម៉ោង៥និង៥០នាទី ព្រលប់ថ្ងៃទី១៣ ខែវិច្ឆិកា
ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌ
ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះត្រូវបាន គេស្គាល់ឈ្មោះ ជ័យ ចំរើន ភេទ
ប្រុស អាយុ ៣០ឆ្នាំ មានមុខរបរជាផ្សារដែក ស្នាក់នៅក្នុងភូមិព្រៃបឹង សង្កាត់កំបូល ខណ្ឌ
ពោធិ៍សែនជ័យ មានស្រុក កំណើតនៅ ភូមិក្រាំងខ្នោ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់
ស្ពឺ ជិះម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េពណ៌ក្រហម ពុំមានស្លាកលេខនោះទេ ។ រីឯរថយន្តកុង
តឺន័រដែលកិន ជនរងគ្រោះនោះ ម៉ាកអីហ្ស៊ុយហ្ស៊ុយ ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ
៣A-០៧៨១ អ្នកបើកបរពុំត្រូវ បានគេស្គាល់ឈ្មោះ នោះទេ បន្ទាប់ពីកើតហេតុ ចុះចេញពី
រថយន្តគេចខ្លួនបាត់ ។

សាក្សីបានបន្តទៀតថា មុនពេលកើតហេតុគេឃើញ ម៉ូតូនិងរថយន្តបើកបរស្រប ទិសគ្នាក្នុង
ទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ មានម៉ូតូមួយគ្រឿង បើកឆ្លងផ្លូវក្នុងទិសដៅ
ពីជើងទៅត្បូង បានប៉ះដៃចង្កូត ម៉ូតូជនរងគ្រោះបណ្តាលឲ្យជនរងគ្រោះ ដួលបោកទៅនឹង
ថ្នល់ ភ្លាមនោះរថយន្ត បើកមកដល់ក៏កិន ជនរងគ្រោះចំក្បាល បណ្តាលឲ្យបែកក្បាល ធ្លាយ
ខួរស្លាប់ភ្លាមៗ តែម្តងទៅ រីឯម៉ូតូបង្កវិញ បើកគេចបាត់ ក្រោយពេលកើតហេតុ នគរបាលចុះ
ទៅ អន្តរាគមន៍យកវត្ថុតាង ទាំងពីរយកទៅរក្សានៅ នគរបាលជើង គោករាជធានី រីឯសាក
សពត្រូវប្រគល់ ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល