បន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ក៏ មានមន្ដ្រី និងអតីតមន្ដ្រីចំណុះឱ្យខេត្ដបន្ទាយ មានជ័យចំនួន៣នាក់ដែរ ត្រូវបានអង្គភាព ប្រឆាំងអំពើពុករលួយ កោះហៅទៅសាកសួរ ពាក់ព័ន្ធទៅនឹងរឿងអំពើពុកលួយ ក្នុងជម្លោះដីធ្លីជាច្រើន នៅក្នុងខេត្ដ នាពេល កន្លងមក ។ ក្នុងនោះមន្ដ្រីម្នាក់ត្រូវបានអង្គ ភាពប្រឆាំងអំពើពុករលួយ កសាងសំណុំ រឿងទៅតុលាការ នឹងចេញដីកាសម្រេចឃុំ ខ្លួនជាបណ្ដោះអាសន្នរួចហើយ ។

ប្រភពព័ត៌មានពីខេត្ដបន្ទាយមានជ័យ បានបង្ហើបឱ្យដឹងថា មន្ដ្រី និងអតីតមន្ដ្រី ទាំង ៣រូប ដែលត្រូវបានអង្គភាពប្រឆាំង អំពើពុករលួយ កោះហៅមកសាកសួរកាល ពីថ្ងៃទី ៨-៩ ខែមករា ឆ្នាំ២០១៤ កន្លងទៅ នេះ រួមមាន ទី១ លោក ឃូ ពៅ មានតួនា ទីជាអភិបាលស្រុកស្វាយចេក ទី២ លោក អ៊ុក កែវរតនៈ មានតួនាទីជាអនុប្រធានការិ យាល័យរដ្ឋបាល សាលាខេត្ដបន្ទាយមាន ជ័យ និងទី៣ លោក សោម សុខេន អតីតប្រធានការិយាល័យអធិការកិច្ចសាលាខេត្ដ បន្ទាយមានជ័យ បច្ចុប្បន្នចូលនិវត្ដន៍ ។

ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងទៀត ថា កាលពីថ្ងៃទី០៩ ខែមករា កន្លងទៅនេះ ក្រោយពីធ្វើការសាកសួរហើយអង្គភាព ប្រឆាំងអំពើពុករលួយ បានសម្រេចធ្វើការ ចោទប្រកាន់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយត្រូវបានតុលាការបញ្ជា ឱ្យឃុំខ្លួនទៅលើលោកអ៊ុក កែវរតនៈ ដើម្បីធ្វើការស៊ើបអង្កេតបន្ដ។ ដោយឡែកលោក ឃូ ពៅ និងលោក សោម សុខេន កំពុងស្ថិត នៅក្នុងការសួរនាំនៅឡើយ ដោយរហូតមក ដល់ព្រឹកថ្ងៃទី១០ ខែមករា នេះ គេនៅមិន ទាន់បានទទួលព័ត៌មានបន្ថែមច្បាស់លាស់ នៅឡើយនោះទេ ។

សូមបញ្ជាក់ថា ការកោះហៅទៅសួរនាំ និងសម្រេចឃាត់ខ្លួន មន្ដ្រីចំណុះឱ្យសាលា ខេត្ដបន្ទាយមានជ័យខាងលើនេះ បើតាម ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា គឺពាក់ ព័ន្ធទៅនឹងអំពើពុករលួយ ទៅនឹងរឿងដីធ្លី ជាច្រើន នៅក្នុងខេត្ដបន្ទាយមានជ័យដែល ត្រូវបានប្រជាពលរដ្ឋរងគ្រោះ ដាក់ពាក្យបណ្ដឹង ដោយក្នុងនោះក៏មានបណ្ដឹងរបស់ ស្ថានទូតអង់គ្លេសផងដែរ ពាក់ព័ន្ធទៅនឹង ជនជាតិអង់គ្លេសដែលបោះទុនរកស៊ីនៅក្នុង ខេត្ដនោះ ។ ព័ត៌មានលំអិត ដើមអម្ពិលនឹងធ្វើសេចក្ដី រាយការណ៍បន្ថែមទៀត នៅពេលបន្ដបន្ទាប់ ៕

លោក អ៊ុក កែវរតនៈ

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល