ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ១៧ នាក់បានរងរបួស ២ នាក់បានស្លាប់បាត់
បង់ជីវិត បន្ទាប់ពីមានកម្មវិធីប្រជល់គោ នៅក្នុងប្រទេសកូឡុំប៊ី នេះបើយោងតាមសេចក្តីរាយ
ការណ៍ របស់គេហទំព័រសារព័ត៌មានបរទេស ស្កាយ ។

គួរបញ្ជាក់ផងដែរថា សោកនាដកម្មមួយនេះ បានកើតឡើងនៅក្នុងថ្ងៃទី២ អំឡុងពិធីកម្មវិធី
បុណ្យ ប្រជល់គោ ដល់ពេញនិយមរបស់ប្រទេសមួយនេះ។ លើសពីនេះទៅទៀត បើយោង
តាមសម្តីលោកវេជ្ជបណ្ឌិត បានអះអាងអោយដឹងថា ជនរងគ្រោះម្នាក់ដែលបានស្លាប់បាត់
បង់ជីវិតក្នុងចំណោមពីរនាក់នោះ មានឈ្មោះ Daniel Cardona វ័យ ៤៦ ឆ្នាំ គាត់បានស្លាប់
បន្ទាប់ពីស្នែងគោ បានវ័ធចំបេះដូងរបស់គាត់ជាខ្លាំង ស្របពេលដែលបុរសម្នាក់មួយផ្សេង
ទៀតបានស្លាប់បាត់បង់ជីវិត នៅឯមន្ទីរពេទ្យ។

ដោយឡែក ជំនួសអោយការប្រឈមនឹងហានិភ័យខ្ពស់ ក្នុងកម្មវិធីបុណ្យមួយនេះ ក៏ដូចជា
ការតវ៉ាប្រឆាំងនូវសកម្មភាពមួយនេះ កម្មវិធីបុណ្យប្រជល់គោនៅតែបន្តមានប្រជាប្រិយភាព
របស់ខ្លួននៅឡើយ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ