ភ្នំពេញៈ ស្របពេលដែលបច្ចុប្បន្ននេះ មានវត្តមានតារា ប្រុសស្រីជាច្រើន កំពុងតែសម្រុក ចេញទៅសម្តែង នៅក្រៅប្រទេសកើបលុយ យ៉ាងសប្បាយរីករាយនោះ តារាស្រីសម្បុរ ស្រអែមស្រស់ កញ្ញា គង់ វិច្ឆិកា បែរជាបង្ហើបឲ្យដឹង ពីការខកចិត្តថា នាងមានអារម្មណ៍មិន សប្បាយចិត្តទេ នៅពេលដែលនាងត្រូវបានបាត់បង់ ឱកាសចេញទៅ ប្រមូលប្រជាប្រិយភាព និងកើបលុយនៅបរទេស ជាលើកដំបូង នៅប្រទេសបារាំងនោះ ។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ ជាមួយគេហទំព័រ Looking TODAY កាលពីពេលថ្មីៗនេះ តារាស្រីដែល កំពុងតែច្បាមបាន ប្រជាប្រិយភាព លេចធ្លោគួរឲ្យ កត់សម្គាល់ កញ្ញា គង់ វិច្ឆិកា បានបង្ហើបឲ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលនាងចូលប្រឡូកសិល្បៈ តែនាង មិនធ្លាប់ត្រូវបាន Sponsor ទាក់ទងហៅទៅសម្តែង នៅក្រៅប្រទេសឡើយ តែថ្មីៗនេះនាង មានឱកាស ត្រូវបាន Sponsor នៅបារាំង ទាក់ទងហៅទៅសម្តែងដែរ តែគម្រោងនេះត្រូវ បានធ្វើ ឲ្យនាងខកចិត្តទៅវិញ ព្រោះតែនាងគ្មានឯកសារ គ្រប់គ្រាន់ ដូច្នេះហើយដំណើរ ចេញទៅក្រៅនោះ ក៏ត្រូវខកខានលែង បានទៅតែម្តងទៅ ។

តារាស្រីវ័យក្មេងរូបស្អាត កញ្ញា គង់ វិច្ឆិកា បានប្រាប់ឲ្យដឹងបន្តទៀតថា “ តាមពិតគម្រោងខ្ញុំ គឺត្រូវចេញ ទៅប្រទេសបារាំង នៅចុងខែកញ្ញា រយៈពេលកន្លះខែ ប៉ុន្តែដោយសារតែខ្ញុំ មាន បញ្ហារឿងឯកសារ មិនគ្រប់គ្រាន់ (ទាក់ទងសំបុត្រកំណើត) ដូច្នេះហើយទើបខ្ញុំមិនអាច ចេញ ទៅតាមការគ្រោងទុក ម្យ៉ាងវិញទៀតពេលនេះខាង Sponsor ក៏បានហៅតួផ្សេងទៅជំនួស ហើយ ” ។

កញ្ញា គង់ វិច្ឆិកា បានប្រាប់ឲ្យដឹងបន្ថែមទៀតថា ចំពោះនាងពិតជាអន់ចិត្ត ខ្លាំងណាស់ នៅ ពេលដែលដំណើរចេញ ទៅក្រៅប្រទេសជាលើក ដំបូងរបស់នាង ត្រូវបានបរាជ័យ ហើយនាង រំពឹងថា នៅពេលដែលមាន Sponsor ទាក់ទងមកនាងលើកក្រោយទៀត នាងនឹងមិនធ្វើ ឲ្យពួកគាត់ ឫក៏បងប្អូនប្រជាពលរដ្ឋ នៅក្រៅប្រទេសខកចិត្តឡើយ ព្រោះពេលនេះនាងបាន ត្រៀម ឯកសារគ្រប់គ្រាន់ ហើយរង់ចាំតែគេទាក់ទង មកតែប៉ុណ្ណោះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល