CamNews

តាចាស់​វ័យ​ជិត ៨០ឆ្នាំ ផឹក​ស្រា-ស​អស់ ៥លីត្រ លូក​លាន់​កូន​ម្ចាស់​ហាង សមត្ថ​កិច្ច​ឃាត់​ខ្លួន

តាកែវ៖ បុរសវ័យចំណាស់អាយុជិត ៨០ឆ្នាំទៅហើយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពី
ម៉ោង៥ល្ងាចថ្ងៃទី៩ ខែ កក្ដដា ឆ្នាំ២០១៣ បន្ទាប់ពីក្រុមគ្រូសារក្មេងស្រីរងគ្រោះបានប្ដឹងថា
លោកតា បានបៀតបៀនកេរ្តិ៍ខ្មាស កូនស្រីរបស់ខ្លួន ដែលជាអនីតិជនមានវ័យ ១៥ឆ្នាំ។

យោងតាមមន្រ្តីនគរបាល ស្រុកព្រៃកប្បាស់ បានប្រាប់ឲ្យដឹងថា   តាចាស់វ័យជិត  ៨០ឆ្នាំ
ដែលសមត្ថកិច្ច  ឃាត់ខ្លួននេះ មានឈ្មោះ គង់ ម៉ៅ មានទីលំនៅ  ភូមិតាវង់   ឃុំដានកាម
ស្រុកព្រៃកប្បាស់ និងមានមុខរបបជាកសិករ។

សមត្ថកិច្ចបានបន្តថា តាមពាក្យបណ្ដឹងរបស់គ្រួសារ   ជនរងគ្រោះ  បានរៀបរាប់ថា បុរស
ចំណាស់រូបនេះ និងមិត្តភក្តិរបស់ខ្លួនបីបួននាក់ទៀត បានមកផឹកស៊ីនៅ ហាងផឹកស៊ីមួយ
កន្លែង។ លុះផឹកស្រាសអស់ចំនួន៥លីត្រខណៈកូនស្រីម្ចាស់ហាងជួយលើកសាច់ក្លែមឲ្យ
ស្រាប់តែបុរសចំណាស់នេះ  បានបៀតបៀនកេរ្តិ៍ខ្មាស់  កូនស្រីម្ចាស់ហាង ដោយចាប់លូក
ស្ទាបខ្លួនប្រាណ។

ក្រោយមានហេតុការណ៍បែនេះ កូនស្រីម្ចាស់ហាងបានទៅប្រាប់ឪពុកម្ដាយ និងដាក់ពាក្យ
បណ្ដឹងទៅ សមត្ថកិច្ចស្រុកព្រៃកប្បាស់ ដើម្បីឃាត់ខ្លួនតែម្តង។

បើតាមសមត្ថកិច្ចក្រុមគ្រូសាររងគ្រោះ បានយល់ព្រមចរចាគ្នាដើម្បីបញ្ចប់រឿងដោយ ទាម
ទាសំណងជាង ២លានរៀល  ក៏ប៉ុន្តែជនជាប់ចោទ  គ្មានលុយបង់   សមត្ថកិច្ចស្រុកព្រៃក
ប្បាស់ ក៏បញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្ត៕

ដោយ៖ ដើមអម្ពិល
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល