ក្រុមហ៊ុនផលិតស្មាតហ្វូន BlackBerry កំពុងតែធ្វើការរៀបចំ ដល់ការបង្ហាញណែនាំខ្លួននូវស្មាតហ្វូន ប្រើប្រព័ន្ធប្រតិបត្តិការ Android ដំបូងបំផុតរបស់ខ្លួន។

អាន៖ Samsung ចុះឈ្មោះយកប៉ាតង់ ស្លាកយីហោ Galaxy S6 Note

បណ្តាព័ត៌មានចចាមអារាម បានធ្វើការកំណត់បញ្ជាក់ឲ្យដឹងថា ស្មាតហ្វូននេះនឹងបំពាក់នូវអេក្រង់ Quad HD 5,4 inch មានកាមេរ៉ាក្រោយ 18 megapixel, កាមេរ៉ាមុខ 5 megapixel, CPU 6 core Snapdragon 808 ល្បឿន 1,8 GHz និង RAM 3G។ ការដែលវាប្រើប្រាស់ CPU 6 core អាចនឹងធ្វើ ឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល ដោយសារតែមុននេះ មានព័ត៌មានលេចចេញមកឲ្យដឹងថា ស្មាតហ្វូនប្រើ Android នេះ នឹងបំពាក់នូវ CPU 8 core។

អាន៖ LG ចុះហត្ថលេខា លើកិច្ចសន្យា ប្រើប្រាស់ប៉ាតង់របស់ Nokia

បើយោងតាមគេហទំព័រ N4BB បានឲ្យដឹងថា Venice អាចនឹងបង្ហាញខ្លួនពីរម៉ូដែលផ្សេងគ្នា ដោយ មួយម៉ូដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ហើយមួយម៉ូដែលទៀតប្រើប្រព័ន្ធប្រតិបត្តិការ BlackBerry 10។

ការផលិតស្មាតហ្វូនប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការរបស់ Google នេះ អាចជាវិធីសាស្រ្តចុងក្រោយរបស់ BlackBerry បន្ទាប់ពីការបរាជ័យជាមួយនឹងស្មាតហ្វូនជាច្រើនម៉ូដែល កាលពីពេលថ្មីៗនេះរបស់ ក្រុមហ៊ុន៕

អាន៖ បែកធ្លាយរូបភាពជាក់ស្តែងរបស់ Galaxy A8 មានការរចនាម៉ូតស្រដៀង S6 អេក្រង់ធំដល់ទៅ ៥,៧អ៊ីន

ប្រែសម្រួល៖ ករុណា
ប្រភេព៖ N4BB, Zing