យោងតាមរបាយការណ៍ពី Economic Times ស្មាតហ្វូន Motorola នឹងបញ្ចេញទូរស័ព្ទឆ្លាតវៃ 4G
តម្លៃទាប សម្រាប់ទីផ្សារឥណ្ឌា និងប្រេហ្សីល នាពេលដ៏ខ្លីខាងមុខ។

ដើម្បីពង្រីកទីផ្សារបន្ថែម នៅក្នុងប្រទេសធំៗចំនួនពីរ គឺ ឥណ្ឌា និងប្រេហ្សីល ថ្មីៗនេះ ក្រុមហ៊ុន
Motorola បានប្រកាសគម្រោងបញ្ចេញស្មាតហ្វូនតម្លៃទាប ដែលមានបំពាក់ប្រព័ន្ធចល័ត 4G LTE
សម្រាប់អ្នកប្រើប្រាស់។

ស្មាតហ្វូន Moto G1 របស់ក្រុមហ៊ុន Motorola ក៏ធ្លាប់ទទួលបានជោគជ័យធំធេងក្នុងទីផ្សារ

Rick Osterloh អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Motorola ឱ្យដឹងថា ៖ “ការនិយមងាកមកប្រើ
ប្រាស់ប្រព័ន្ទ 4G ចាប់ពីឆ្នាំក្រោយនេះ នឹងកើតឡើងយ៉ាងគំហុក ហើយយើងនឹងខិតខំនាំមកនូវ
បទពិសោធផ្នែកល្បឿនលឿន ជាមួយនឹងបណ្ដាឧបករណ៍តម្លៃទាប សម្រាប់អតិថិជន”។

តាមការចេញផ្សាយរបស់សារជីវកម្មទិន្នន័យអន្តរជាតិ (International Data Corporation) ក្រុម
ហ៊ុន Motorola គឺជាអ្នកផលិតទូរស័ព្ទធំជាងគេ លំដាប់ទី ៥ ដោយកាន់កាប់ចំណែកទីផ្សារ ៥%
នៅឥណ្ឌា ចំណែកនៅក្នុងពិភពលោក ក្រុមហ៊ុននេះ ជាប់ចំណាត់ថ្នាក់ទី ៣ ក្រោយពីត្រូវបាន
Lenovo ទិញយក។

Motorola កំពុងរងការប្រកួតប្រជែងខ្លាំងពី Xiaomi នៅឥណ្ឌា

បច្ចុប្បន្ន Motorola កំពុងតែជួបប្រទះឧបសគ្គធំ ដោយមានការប្រកួតប្រជែងកាន់តែខ្លាំងក្លា ពី
ក្រុមហ៊ុន Xiaomi ដែលបានបញ្ចេញលក់ស្មាតហ្វូនតម្លៃទាប នៅទីផ្សារឥណ្ឌា។ ប៉ុន្ដែ Xiaomi
បច្ចុប្បន្ន ក៏កំពុងជួបបញ្ហាទាក់ទិននឹងការនាំស្មាតហ្វូនចូលប្រទេសឥណ្ឌា ដោយសារឧបករណ៍
ខ្លះរបស់ស្មាតហ្វូន Xiaomi រំលោភលើកម្មសិទ្ធិបញ្ហារបស់ Ericsson ។

Moto X ធ្លាប់ជួយឱ្យ Motorola រីកមុខរីកមាត់ក្នុងទីផ្សារ

មូលហេតុដែលនាំឱ្យ Motorola សម្រេចពង្រីកទីផ្សារក្នុងប្រទេសឥណ្ឌា ចាប់ពីឆ្នាំ ២០១៥ នោះ
គឺថា ក្រុមហ៊ុននេះ ធ្លាប់ទទួលបានជោគជ័យ បន្ទាប់ពីបញ្ចេញស្មាតហ្វូន Moto X, Moto G1 និង
Moto G2 ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ mobilesquash