CamNews

ក្មេងស្រីអាយុ៥ឆ្នាំ ត្រូវក្មេងប្រុសអាយុ ១៤ឆ្នាំរស់នៅភូមិ ជាមួយគ្នាចាប់រំលោភ

បាត់ដំបង ៖ ក្មេងប្រុស អាយុ១៤ឆ្នាំម្នាក់ ត្រូវបានកម្លាំង សមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្នុងករណីរំលោភក្មេង ស្រីអាយុ ទើបតែ៥ឆ្នាំ ដែលរស់នៅក្បែរគ្នា ក្រោយពីបានទទួលពាក្យ របស់ម្តាយក្មេងស្រីរងគ្រោះ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ ។

យោងតាមគេហទំព័រអគ្គស្នងការ នគរបាលជាតិ បានដកស្រង់សម្តី លោកវរសេនីយ៍ត្រី ស៊ុន សុវណ្ណ អធិការ នគរបាលស្រុកសង្កែ មកបញ្ជាក់ថា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ១០និង១៥នាទី ម្តាយក្មេងស្រីរង គ្រោះ ព.ហ វ័យ ៤៥ឆ្នាំ រស់នៅស្រុកសង្កែ បានមកប្តឹងនៅអធិការដ្ឋាន នគរបាលស្រុកសង្កែថា មានក្មេង ប្រុសម្នាក់ឈ្មោះ ព ភ អាយុ១៤ឆ្នាំ បានចាប់រំលោភ កូនស្រីរបស់គាត់ ឈ្មោះ ង ស ង អាយុ៥ឆ្នាំ រស់នៅភូមិ ជាមួយគ្នា។

លោកអធិការ បានឲ្យដឹងទៀតថា ក្រោយពីទទួលពាក្យ បណ្តឹងរួច កំលាំងសមត្ថកិច្វស្រុកសង្កែ បានចុះ ឃាត់ខ្លួន ក្មេងប្រុសមកសាកសួរក្មេង ក្រោយមកក្មេងប្រុសម្នាក់នេះ បានសារភាពថា បានចាប់រំលោភ ក្មេងស្រីរងគ្រោះ នៅក្នុងចំការក្រូច នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៥។ ចំពោះករណី កំលាំងសមត្ថកិច្ចជំនាញ កំពុងរៀបចំសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល