(ពោធិ៍សាត់)៖ បុរសម្នាក់ត្រូវជាបងថ្លៃ ត្រូវជនដៃដល់ជាប្អូនថ្លៃ កាប់១ពូថៅចំក្បាល ពេលបញ្ជូនទៅដល់មន្ទីរពេទ្យដាច់ខ្យល់ស្លាប់ ។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង ៨ និង ១៥នាទីយប់ ថ្ងៃទី៧ ខែ កក្កដា ឆ្នាំ ២០១៦ នៅចំណុចផ្ទះជនរងគ្រោះ និង ជនសង្ស័យ ស្ថិតក្នុងភូមិអូរអញ្ចាញ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា បុរសរងគ្រោះ ដែលត្រូវប្អូនថ្លៃកាប់១ពូថៅនោះ មានឈ្មោះ ឃុត ឃាង ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ ។ រីឯជនដៃដល់ជាប្អូនថ្លៃនោះ មានឈ្មោះ បាន ខ្លឹម ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុជាមួយគ្នា ។

លោកអធិការបានបន្តថា ជនរងគ្រោះ និង ជនដៃដល់ជាបងប្អូនថ្លៃ ដោយប្រពន្ធ និង ប្រពន្ធជាបងប្អូនបង្កើតនឹងគ្នា ។ លោកអធិការបានបន្តទៀតថា ករណីឃាដកម្មដែល ឈានដល់កាប់ ១ពូថៅចំក្បាលពីក្រោយ បណ្តាលឲ្យស្លាប់បងថ្លៃនេះ បណ្តាលមកពីទំនាស់ក្នុងគ្រួសារបន្តិចបន្ទួចទើបឈានដល់យកខ្លាំងរៀងៗខ្លួន ។ ក្រោយពេលកើតហេតុជនដៃដល់ បានរត់គេចខ្លួនបាត់ ហើយសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកមក ធ្វើបុណ្យតាមប្រពៃណី ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី