ភ្នំពេញ ៖ និស្សិតសាកលវិទ្យាល័យ ភូមិន្ទ នីតិសាស្ដ្រនិង វិទ្យាសាស្ដ្រ សេដ្ឋកិច្ចម្នាក់ ត្រូវចាប់ខ្លួន
ក្រោយ ពីរងការចោទប្រកាន់ ពីបទចាប់រំលោភកម្មការិនីកាត់ដេរ នៅរោងចក្រ ដែលមាន បន្ទប់
ជួលក្បែរគ្នា ខណៈ ដែលជនសង្ស័យ បានបដិសេធ ហើយអះអាងថា គឺជាការត្រូវរ៉ូវទៅវិញទៅ
មក ។

និស្សិតច្បាប់ជិត បញ្ចប់ការសិក្សារូបនេះ ត្រូវបានចាប់ខ្លួន ពីសមត្ថកិច្ចមូលដ្ឋាន ក្រោយពីសាច់
ញាតិ នារីរងគ្រោះជិត១០នាក់ បានមកទាន់ ហើយប្ដឹងទៅសមត្ថកិច្ច បន្ទាប់ពីឃើញ ពួកគេទាំង
ពីរនាក់ កំពុង ដេកជាមួយគ្នា នៅក្នុងបន្ទប់ជួលរបស់នារីរងគ្រោះ ស្ថិតនៅ ភូមិស្លែងរលើង សង្កាត់
ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣ ។

បើតាមសមត្ថកិច្ចមូលដ្ឋាន និស្សិតច្បាប់ ដែលត្រូវចាប់ខ្លួនខាងលើនេះ ឈ្មោះសំអឿន អាយុ២៧ឆ្នាំ
ស្នាក់នៅបន្ទប់ជួលក្បែរនារីរងគ្រោះ ដោយឡែកនារីកម្មការិនី កាត់ដេរ ឈ្មោះគ ណ រ អាយុ២០ឆ្នាំ។

សមត្ថកិច្ចបានបន្ដថា ក្រោយបានទទួលព័ត៌មាន ពីសាច់ញាតិនារីរងគ្រោះរួចមក ថាជនសង្ស័យ ធ្វើ
សកម្មភាព ចាប់រំលោភ សាច់ញាតិរបស់ខ្លួន ទើបសមត្ថកិច្ច បានចុះទៅជួយអន្ដរាគមន៍ ហើយ ចាប់
ខ្លួនតែម្ដង យកមកសួរនាំបន្ដ ។

យ៉ាងណាក៏ដោយ នៅចំពោះមុខសមត្ថកិច្ច សំអឿន បានបដិសេធ ចំពោះការចោទប្រកាន់ ដោយអះ
អាងថា ពួកគេទាំងពីរនាក់ ត្រូវរ៉ូវគ្នា ហើយកន្លងមក ក៏ធ្លាប់បានដេកជាមួយគ្នាផងដែរ ។

ដោយសារតែមានការចោទប្រកាន់ពី សាច់ញាតិនារីរងគ្រោះ និស្សិតសាលាច្បាប់ រូបនេះ ត្រូវបាន
ឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសួរនាំនិង កសាង
សំណុំរឿង ចាត់ការតាមនីតិវិធី ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល