នៅក្នុងពិភពបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ ដើម្បីកសាងស្លាកយីហោមួយបានជោគជ័យ វាគឺជារឿង មួយដែលពិបាកខ្លាំង។ ដូច្នេះហើយ តាមតារាងរៀបចំណាត់ថ្នាក់របស់ Millward Brown ក្នុងឆ្នាំនេះ តំណែង " ស្លាកយីហោមានតំលៃថ្លៃបំផុតទូទាំងពិភពលោក" នៅតែមិនអាចគេចផុតពីកណ្តាប់ដៃ ក្រុមហ៊ុនយក្សពីរដដែល នោះគឺ Apple និង Google។

អាន៖ iPhone 6S អាចនឹងជាស្មាតហ្វូន មានកម្រាស់ស្តើងជាងគេ របស់ Apple

តារាងចំណាត់ថ្នាក់ តំលៃស្លាកយីហោ ឆ្នាំ២០១៥

រឿងដែលគួរឲ្យចាប់អារម្មណ៍ នៅក្នុងការប្រកួតនៅឆ្នាំនេះ Apple មានកំនើនកើនឡើងយ៉ាងខ្លាំង ដើម្បី វាយបំបាក់គួរប្រជែង Google ហើយដណ្តើមយកតំណែងកំពូលនៅក្នុងតារាងចំណាត់ថ្នាក់។ ជាក់ស្តែង ជាងនេះទៅទៀត តំលៃរបស់ក្រុមហ៊ុន Cupertino (ឈ្មោះដែលតែងតែហៅរបស់ Apple) នេះ បានកើន ឡើងដល់កំរិតតំលៃជិត ២៤៧ពាន់លានដុល្លារ។ មកពីកត្តានេះហើយ ដែលបានជួយ Apple ធានាបាន នូវស្លាកយីហោ និងតំលៃរបស់ក្រុមហ៊ុន ស្ថិតនៅតំណែងកំពូលតារាង ដូចអ្វីដែលក្រុមហ៊ុននេះបាន ធ្វើកាលពីឆ្នាំ ២០១១, ២០១២ និង ២០១៣។

អាន៖ Office និង Skype នឹងត្រូវបានដំឡើង រួចជាស្រេចនៅលើ Tablet របស់ LG និង Sony

តារាងចំណាត់ថ្នាក់ តំលៃស្លាកយីហោ កាលពីឆ្នាំមុន (២០១៤)

តាមរយះ Millward Brown នេះដែរ ហេតុផលដែល Apple អាចទទួលបានជោគជ័យដូច្នេះ គឺដោយ សារតែដំណើរការអាជីវកម្មមានការស្ទុះខ្លាំងរបស់កំពូលស្មាតហ្វូនពីរម៉ូដែលរបស់ខ្លួន នោះគឺ iPhone 6 និង iPhone 6 Plus។ ជាក់ស្តែង មានបណ្តាទស្សនះខ្វែងគំនិតពីនេះ មិនបានគិតដូច្នេះទេ ដោយពួកគេ គិតថា បរិមាណលក់របស់ Apple ជាក់ស្តែងគឺបានមកពីបរិមាណលក់សរុបរបស់បណ្តាផលិតផលដូច ជា iPhone, iPad, Macbook, …ពោលគឺមិនមែនមានតែ iPhone នោះទេ៕

អាន៖ សុខៗ iPhone 6C លេចចេញរូបរាងនៅលើ គេហទំព័ររបស់ Apple

ប្រែសម្រួល៖ ករុណា
ប្រភព៖ PhoneArena, Vreview