ថ្មីៗនេះ បុគ្គលិកម្នាក់កំពុងធ្វើការនៅ Apple បានបង្ហើបប្រាប់ដល់ Bloomberg ថា ក្រុមហ៊ុន
Apple នឹងធ្វើការបង្ហាញខ្លួន នាឡិកាដៃដ៏ឆ្លាតវៃ iWatch នៅចុងឆ្នាំនេះ។ ក្នុងនោះ iWatch
នឹងត្រូវបានប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS ដូចជាមួយនឹង iPhone, iPad រឺ iPod Touch
ជំនួសឲ្យប្រព័ន្ធប្រតិបត្តិការសាមញ្ញមួយដូចមាននៅលើ iPod Nano សព្វថ្ងៃ។

ការដែល iWatch ប្រើ iOS នឹងផ្តល់មកនូវគុណសម្បត្តិជាច្រើន ប៉ុន្តែក៏មានគុណវិបត្តិផងដែរ។
គុណសម្បត្តិនោះគឺ iWatch នឹងមានកម្មវិធីល្អៗជាច្រើន រួមជាមួយនឹងបណ្តា Applications ដ៏
មានប្រយោជន៍ ដែលជួយឲ្យវាអាច Support បានយ៉ាងងាយស្រួលជាមួយនឹង iPhone/iPad/
iPod Touch។

ជាក់ស្តែង ក៏ព្រោះតែវាប្រើ OS ដូច្នេះទាមទារឲ្យវាមានរូបសណ្ឋាន (Hardware) ខ្ពស់, iWatch
នឹងជួបនូវបញ្ហាជាច្រើនពាក់ព័ន្ធនឹងថ្ម ក៏ដូចជាដំណើការម៉ាស៊ីន។ គេហទំព័រ The Verge បាន
ឲ្យដឹងថា បណ្តា iWatch ដែលកំពុងធ្វើពិសោធ អាចប្រើបានអតិបរមា ២ថ្ងៃ តិចជាងទៅនឹងការ
សង្ឃឹមទុកមុន ដែលសង្ឃឹមអាចប្រើបានពី ៤ ទៅ ៥ថ្ងៃ ក្រោយពីសាកថ្មពេញម្តង។ វាច្បាស់
ណាស់ថា ចាប់ពីពេលនេះ ដល់ចុងឆ្នាំ Apple មានរយះពេលជាច្រើនដើម្បីអភិវឌ្ឍទៅលើបញ្ហា
ថ្មដល់ iWatch ព្រោះថាមិនមានអ្នកណាម្នាក់ដែលប្រើនាឡិកាដៃមួយ ទៅណាមកណាត្រូវយក
ឆ្នាំងសាកតាមខ្លួន និងត្រូវដោះសាកថ្ម មួយ រឺពីរថ្ងៃម្តងនោះទេ។

ប្រភពបានឲ្យដឹងថា បច្ចុប្បន្ន iWatch កំពុងស្ថិតក្នុងដំណាក់កាលស្រាវជ្រាវ និងពិសោធសាកល្បង
ជាមួយក្រុមអភិវឌ្ឍន៍ iWatch រួមមានវិស្វករ ១០០នាក់ ដែលដឹកនាំដោយលោកនាយក រចនាម៉ូដ
Jony Ive ៕

ដោយ៖ សិលា
ប្រភព៖ TTE