ប្រភពព័ត៌មានពីតៃវ៉ាន់ បានអោយដឹងថា Li Zongrui ដែលបច្ចុប្បន្នត្រូវបានឃុំខ្លួនក្រោម
បទចោទប្រកាន់ថា បានរំលោភនារីចំនួន ៦០នាក់នោះ ពេលនេះត្រូវក្រុមសង្គមងងឹតគំរាម
សម្លាប់។

Li Zongrui កូនអ្នកមាននៅតៃវ៉ាន់ដែលអាចនឹងត្រូវជាប់ពន្ធនាគារចំនួន ៣០ឆ្នាំរូបនេះកំពុង
ស្ថិតក្នុងស្ថានភាពអាក្រក់បំផុតក្នុងជីវិតរបស់ខ្លួន ដែលអាចអាចនិយាយបានថា "ចុះទឹកក្រពើ
ឡើងលើខ្លា" ។ លទ្ធផលនេះក៏ដោយសារតែជននេះបានជាប់ទាក់ទឹននឹងក្រុមសង្គមងងឹត
ខាងលើ ដែលមានឈ្មោះថា ក្រុមរាជាទាំងបី។

អោយតែ Li Zongrui បានស្ថិតនៅក្រៅឃុំ គេនឹងត្រូវបាន ក្រុមរាជាទាំងបី ចាត់ការមិន
ខាន។ បច្ចុប្បន្ន ក្រុមគ្រួសាររបស់ Li Zongrui កំពុងបញ្ចេញសកម្មភាពដើម្បីការពារកូន
ប្រុសរបស់ខ្លួន បើទោះជាកំពុងស្ថិតក្នុងការឃុំខ្លួនក៏ដោយ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14